តារាសម្តែងស្រីស្រស់ស្អាតនាង Yardthip Rachapal បានសង់កូនផ្ទះទុកឱ្យសត្វជាទីស្រលាញ់របស់នាងរស់នៅ។ កូនផ្ទះនេះត្រូវបានកសាងក្នុងសួនច្បារក្នុងផ្ទះរបស់នាង ហើយវាមានលក្ខណៈសាមញ្ញ តែមានផាសុខភាព ស័ក្តិសមនឹងការរស់របស់ពួកវា។ ប៉ុន្តែនាងក៏បានទៅរស់នៅក្នុងផ្ទះមួយនេះជាមួយសត្វចិញ្ចឹមរបស់នាងផងដែរ។
ចំពោះតារាស្រីដែលចូលចិត្តសម្តែងជាតួចិត្តអាក្រក់រូបនេះ តែងតែបង្ហាញក្តីស្រលាញ់ចំពោះសត្វផ្សេងៗ ជាពិសេសសត្វឆ្កែជាទីស្រលាញ់របស់នាង តាមបណ្តាញសង្គម Instagram ជាហូរហែ៕
