1

ស្ងាត់ៗ Nokia ចេញ​ទូរស័ព្ទ​ថ្មី លេង Facebook ចុច Web តាមចិត្ត ២៤ ថ្ងៃ​ទើប​អស់​ថ្ម​! តែ​មិនមែន​ចេញមក​ប្រជែង iPhone 7 ទេ​

    ​ពីមុន​ទូរស័ព្ទ​មួយគ្រឿង​គ្រាន់តែ​ទុក​ធ្វើការ​ទាក់ទង​គ្នា​ធម្មតាៗ មិន​ចំណាយ​ដល់​ជិត ១.០០០ ដុល្លារ​ទេ ហើយ​ថ្ម​កាន់​បាន​ច្រើន​ថ្ងៃ​ណាស់​។ ហើយ​កាលណោះ​គឺមាន​តែ Nokia ទេ​ដែល​ល្បី​ជាងគេ​ចំពោះ​រឿង​ហ្នឹង​។ 

​    ​ឥឡូវនេះ Nokia បានចេញ​ទូរស័ព្ទ​ថ្មី​មួយ​ប្រភេទ​ទៀត មិនទាន់​បញ្ចេញ​ឈ្មោះ​ម៉ាក​ទេ​។ ហើយ​ទោះជា​ចុច Facebook និង លេង​អ៊ី​ន​ធឺ​ណេ​ត ក៏​វា​នៅតែ​អាច​កាន់​ថ្ម​បាន​ដល់​ទៅ ២៤ ថ្ងៃ​។ វា​មានតម្លៃ​ត្រឹមតែ​រង្វង់ ៣៩ ដុល្លារ​ប៉ុណ្ណោះ​។ 

​    ​Nokia ថ្មី​នេះ​មាន​អេក្រង់​ទំហំ ២,៤ អ៊ី​ញ កាមេរ៉ា ០,៣ មេ​ហ្គា​ភិ​ច​សែ​ល និង Bluetooth​។ Nokia នេះ​ដើរ​លើ​ប្រព័ន្ធ Series 30 ជាមួយ​ប្រាវ​ស័​រ Opera Mni៕

​ប្រភព​៖ Metro

អ្នកនឹងចូលចិត្ត

មតិយោបល់