adverise with khmeread As

អា​ថ៍កំ​បាំង​ផ្ទះបាយ ១០ ក្បាច់​នេះ មានតែ​មេ​ចុងភៅ​ទេ​ទើប​ដឹង​! ហើយ​បើ​បានដឹង សូមកុំ​លាក់​ភរិយា​ឱ្យសោះ​!

    ​ការ​ចម្អិន​អាហារ​អាចជា​ការរីករាយ​មួយ ប្រសិនបើ​អ្នកដឹង​ពី​ល្បិច​ក្នុង​ផ្ទះបាយ ហើយ​ប្រសិនបើ​អ្នក​មិន​បានដឹង​ពី​ល្បិច​នេះ​ទេ នៅ​ចង្ក្រាន​បាយ​អ្នក​ច្បាស់​ជា​ធុញ ហើយ​ពិបាក​ទៀត​។​

​    ​យ៉ាងណាមិញ ខាងក្រោម​នេះ​គឺជា​ល្បិច​ទាំង ១០ នៅ​ចង្ក្រាន​បាយ ល្អ​បំផុត​សម្រាប់​ស្ត្រី​មេផ្ទះ​៖

​    ​១. ដាំទឹក​ឱ្យ​ពុះ​មុន​យកទៅ​ធ្វើ​ទឹកកក ធ្វើ​ដូច្នេះ​វា​នឹង​ថ្លា​ឆ្វង់​។​
​    ​២. របៀប​មើល​ស៊ុត​ដោយ​គ្រាន់តែ​ដាក់​ក្នុង​ទឹក​។ ប្រសិនបើ​វា​អណ្ដែត​លើទឹក​បានន័យថា​ស៊ុត​នោះ​ចាស់​ណាស់​។ តែបើ​លិច​នៅ​បាត​រាង​បញ្ឈរ នោះ​វា​មាន​រយៈពេល ២ ទៅ ៣ សប្ដាហ៍​ហើយ​។ បើ​ស៊ុត​លិច​នៅ​បាត​ផ្អៀង​ត្រេ​ត ស៊ុត​នោះ​មាន​អាយុ ១ សប្ដាហ៍​ហើយ ប៉ុន្ដែ​បើ​ស៊ុត​លិច​ផ្ដេក​នោះ​វា​ស្រស់​ថ្មីៗ​ទេ​។​

​    ​៣. ស៊ុត​ចង់​ឆ្អិន​ល្អ​ត្រូវ​ស្ងោរ ឬ​ដាក់​ក្នុង​ម៉ាស៊ីន Microwave នៅ​កម្ដៅ ១៦០ អង្សារ​រយៈពេល ១៥ នាទី​។​

​    ​៤. ក្រូចឆ្មា​មុន​កាត់ លុ​ញ​វា​សិន ទើប​ងាយ​នឹង​យក​ទឹកក្រូច​ឆ្មា​ស្រួលៗ​។​

​    ​៥. អ្នក​អាច​រក្សា​ស្រា​ឱ្យ​ត្រជាក់​និង​ខ្លាំង ដោយ​គ្រាន់តែ​ទម្លាក់​ទំពាំង​បៃ​ជូ​កក​ខ្លះៗ​ទៅជា​ការ​ស្រេច​។​

​    ​៦. កោស​សំបក​ខ្ញី​ស្រួលៗ ដោយ​ប្រើ​ស្លាបព្រា​។​

​    ​៧. បកសំបក​ខ្ទឹម ដាក់​ក្នុង​ចាន​ពីរ​ផ្កួ​ប​គ្នា ហើយ​ក្រឡុក​ជាការ​ស្រេច​។​
​    ​៨. ដាក់​ការ៉េម​ចូលក្នុង​ថង់​ប្លា​ស្ទិ​ច វា​នឹង​ងាយស្រួល​ពិសា​ជាមួយនឹង​ស្លាបព្រា ដោយ​វា​មិន​កក​ខ្លាំង និង​រឹង​។​

​    ​៩. កុំ​ឱ្យដាំ​អ្វីមួយ​ផល​ទឹក​ចេញមកក្រៅ យក​វែក​ដាក់​ឱ្យចំ​កណ្ដា​ល​ឆ្នាំង​ជាការ​ស្រេច​។​

​    ​១០. ដុត​ត្រី​ពីលើ​ក្រូចឆ្មា ឬ​ក្រូច​ភ្លា បង្កើន​រសជាតិ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់