adverise with khmeread Manuel neuer bayern munich

អ្នកចាំទី​ដៃ​ស្អិត​សញ្ជាតិ​អាល្លឺម៉ង់ Manuel Neuer បាន​ជាប់ឆ្នោត​ជា​អ្នកចាំទី​ល្អ​ដាច់​គេ​ប្រចាំឆ្នាំ​លើ​ពិភពលោក​

កីឡាករ​ដែល​មកពី​ក្រុម Bayern Munich ហើយក៏​ជា​អ្នកចាំទី​ដៃ​ទីមួយ​របស់​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់ Manuel Neuer បាន​គេ​បោះឆ្នោត​ឲ្យ​ជាប់​ជា​អ្នកចាំទី​ល្អ​ដាច់​គេ​លើ​ពិភពលោក​ក្នុង​រយៈពេល​បី​ឆ្នាំ​ជាប់​គ្នា​។ ដោយ​ការ​ឈ្នះ​បី​លើក​ផ្ទួនៗ​របស់គាត់​ក្នុងឆ្នាំនេះ គឺ​ស្មើ​ទៅ​និង​អតីត​វីរៈបុរស​ជម្រើសជាតិរ​បស់​ខ្លួន Oliver Kahn ដែល​ធ្លាប់​ធ្វើបាន​នាពេល​កន្លងមក​។​

Manuel Neuer ទទួលបាន​ចំនួន​ការគាំទ្រ ១៨៨ សម្លេង​ពី​ក្រុម​អ្នកជំនាញ​ផ្នែក​បាល់ទាត់ លើស​អ្នកចាំទី​ក្រុម Juventus កីឡាករ Gianluigi Buffon ដោយបាន​ជាប់​ឈ្មោះ​ជា​អ្នកចាំទី​ល្អ​ដាច់​គេ​ប្រចាំឆ្នាំ​ពី​សហព័ន្ធ​ប្រវត្តិសាស្ត្រ​បាល់ទាត់​អន្តរជាតិ និង​ស្ថិតិ (IFFHS) ។​

​អ្នកចាំទី​វ័យ ២៩ ឆ្នាំ​រូបនេះ​បានឈ្នះ​ពានរង្វាន់​នេះ​បី​ឆ្នាំ​ជាប់​គ្នា ដែល​ធ្វើ​ឲ្យ​រូបគេ​តាម​ស្មើ​អ្នកចាំទី​ដ៏​អស្ចារ្យ​ដូចជា Oliver Kahn, Walter Zenga និង Jose Luis Chilavert ។ មានតែ​អ្នកចាំទី Buffon និង Iker Casillas ទេ ដែល​ឈ្នះ​ពានរង្វាន់​នេះ​បួន​ដង​។​

កីឡាករ Manuel Neuer បាន​ជាប់​កំណត់ត្រា​ពិភពលោក​ល្អ​ជាងគេ​ម្នាក់​ក្នុងចំណោម​អ្នក​ចាំ​ទៃទៀត​ក្នុង​ឆ្នាំ ២០១៥ ដោយបាន​រារាំង​មិន​ឲ្យ​ដៃគូរ​ប្រកួត​ស៊ុត​បំប៉ោង​សំណាញ់​ទី​ខ្លួន ២៥ លើក​ក្នុងចំណោម​ការប្រកួត​ទាំងអស់​។ ដោយ​ក្នុងនោះ​ក្លឹប​យក្ស​អាល្លឺម៉ង់ Bayern Munich ក៏បាន​ជាប់​កំណត់ត្រា​ជា​ក្រុម​ដែលមាន​ខ្សែការពារ​រឹងមាំ​ជាង​ក្នុង​ក្របខ័ណ្ឌ Bundesliga ដោយសារតែ​ទម្រង់​លេង​ដ៏​ល្អ​របស់គាត់ ដោយ​ភ្លាត់​ឲ្យ​ដៃគូរ​ប្រកួត​ស៊ុត​បញ្ចូល​ទី​ក្រុម​ខ្លួន​ត្រឹមតែ​ប្រាំបី​គ្រាប់​ប៉ុណ្ណោះ​ក្នុងចំណោម​ការប្រកួត ១៧ លើក​ក្នុង​ក្របខ័ណ្ឌ Bundesliga នា​រដូវ​កាល​នេះ​។​

​កីឡាករ Manuel Neuer ក៏បាន​ស្ថិតនៅក្នុង​ការបោះឆ្នោត​ជ្រើសរើស​ក្រុម​ល្អ​ប្រចាំ​ទ្វិ​ប​អឺរ៉ុប​កាលពី​ថ្ងៃ​សុក្រ​កន្លងទៅ ដែល​រូបគេ​ជា​កីឡាករ​ជនជាតិ​អាល្លឺម៉ង់​តែមួយគត់​ដែល​ត្រូវបាន​ដាក់បញ្ចូល​ក្នុង​ក្រុមដែល​ត្រូវបាន​បោះឆ្នោត​ដោយ​អ្នកប្រើប្រាស់​នៅលើ​វេ​ប​សាយ uefa.com៕

 

adverise with khmeread

មតិយោបល់