adverise with khmeread Untitled 1

រោគសញ្ញា​ខ្វះ​ជាតិ​ប៉ូ​តា​ស្យូ​ម​! មនុស្ស​គ្រប់រូប​មិនអាច​ព្រងើយកន្តើយ​បានទេ​

    ​ប៉ូ​តា​ស្យូ​ម​គឺជា​សារធាតុ​រ៉ែ (​អេឡិចត្រូលីត​) ក្នុង​រាងកាយ​មនុស្ស​។ សឹងតែ ៩៨ ភាគរយ​ទៅហើយ​នៃ​ប៉ូ​តា​ស្យូ​ម​គឺមាន​នៅក្នុង​កោសិកា​មនុស្ស​។ ពេលខ្លះ អា​ការៈខ្វះ​ជាតិ​ប៉ូ​តា​ស្យូ​មមើ​ល​មិនសូវ​ដឹង​ទេ​។ អាចមាន​រោគសញ្ញា​លើស​ពីមួយ​ពាក់ព័ន្ធ​នឹង​កង្វះ​ជាតិ​ប៉ូ​តា​ស្យូ​ម​នេះ​ក្នុងនោះ​មាន​ទាក់ទង​នឹង​ក្រពះ​ពោះវៀន​បេះដូង សរសៃប្រសាទ និង​សាច់ដុំ​។​

​    ​ប៉ូ​តា​ស្យូ​ម​គឺមាន​សារៈសំខាន់​ណាស់​ដើម្បី​រក្សា​មុខងារ​រាងកាយ​មួយចំនួន​ឱ្យបំពេញ​មុខងារ​បានល្អ ដូចជា​សាច់ដុំ និង​សាច់ដុំ​បេះដូង ដើម្បីឱ្យ​ចង្វាក់បេះដូង​លោត​បាន​ត្រឹមត្រូវ និង​គ្រប់គ្រង​សម្ពាធ​ឈាម​។​

​    ​តម្រងនោម​គឺជា​សរីរាង្គ ដែល​គ្រប់គ្រង​តុល្យភាព​ប៉ូ​តា​ស្យូ​ម​ដោយ​លុបបំបាត់​ប៉ូ​តា​ស្យូ​ម​មិនបានការ​ទៅក្នុង​ទឹកនោម​។ នៅពេលដែល​កម្រិត​ប៉ូ​តា​ស្យូ​ម​ខ្សោយ អ្នក​អាច​នឹង​ខ្សោយ ហើយ​ដំណើរការ​កោសិកា​ក៏​ថមថយ​ដែរ​។​

​    ​ខាងក្រោម​នេះ​គឺជា​រោគសញ្ញា​បង្ហាញថា​អ្នក​ខ្វះ​ប៉ូ​តា​ស្យូ​ម​ហើយ​៖
​    ​១. ខ្សោយ ហត់ ឬ​ស្ពឹក​ស្រពន់​ក្នុង​សាច់​ដុំដៃ ឬ​ជើង ពេលខ្លះ​បើ​ធ្ងន់ធ្ងរ​អាច​នឹងមិន​កម្រើក​បាន​ដោយសារតែ​ខ្សោយ​ពេក​។​
​    ​២. ឈឺ​ឆៀប ឬ ស្ពឹក​ស្រពន់​គ្រប់កន្លែង​។​
​    ​៣. ចង់​ក្អួត ឬ​ក្អួត​។​
​    ​៤. ចុកពោះ ហើមពោះ​។​
​    ​៥. ទល់លាមក​។​
​    ​៦. ញ័រ​ទ្រូង (​មាន​អារម្មណ៍​ថា​បេះដូង​លោត​ខុសធម្មតា​)​។​
​    ​៧. នោម​ក្នុង​បរិមាណ​ច្រើន ឬ មាន​អារម្មណ៍​ស្រេកទឹក​សឹង​គ្រប់ពេល​។​
​    ​៨. ដួលសន្លប់​ដោយសារ​សម្ពាធ​ឈាម​ខ្សោយ​។​
​    ​៩. អារម្មណ៍​ផ្លូវចិត្ត​មិន​ប្រក្រតី​ដូចជា ថប់​អារម្មណ៍ វិកលចរិត ភ្លេចភ្លាំង វង្វេង​៕

adverise with khmeread
ប្រភព៖ emedicinehealth

អ្នកនឹងចូលចិត្ត

មតិយោបល់