adverise with khmeread 81337 smallv2 347176

មួយណា​ជា​ក្បាច់​ឱបដៃ​គូរ​បស់​អ្នក​? ទាំងនេះ​ជា​ខ្លឹមសារ​នៃ​ក្បាច់​នីមួយៗ​

    ​ទំនាក់ទំនង គឺជា​វត្ថុ​ដ៏​ស្រស់បំព្រង និង​មិន​គួរឱ្យ​ជឿ ដែល​មនុស្ស​ពីរ​នាក់​អាចមាន​ក្នុង​ជីវិត​។ ប្ដី​ប្រពន្ធ​ចែករំលែក​ក្ដី​ស្រឡាញ់​មិនអាច​កាត់ថ្លៃ​បាន​។ ពេលខ្លះ ពួកគេ​មិនអាច​ដឹង​ពី​បញ្ហា​ខ្លះៗ​ដែល​កើតមាន​ឡើងលើ​ដៃគូ​របស់​ពួកគេ​ទេ​។ បើទោះជា​បញ្ហា​ហាក់បីដូចជា​តូច​និង​ជា​សេចក្ដី​ធ្វេសប្រហែស​នៅពេល​ដំបូង ប៉ុន្តែ​វា​អាច​ក្លាយជា​រឿង​ធំ​បាន​នៅពេល​ក្រោយៗ​មក​នោះ​។​

​    ​មាន​សញ្ញា​ច្រើនណាស់​ដែល​អាច​ចង្អុលបង្ហាញ​ពី​បញ្ហា​ក្នុង​ទំនាក់ទំនង ហើយ​ក្នុងនោះ ការ​ឱបដៃ​គូ​ក៏​អាច​ចង្អុលបង្ហាញ​ពី​បញ្ហា​មួយ​ឱ្យ​យើង​បានដឹង​ផងដែរ​។​

​    ​១. ឱប​គ្នា​ប្រៀប​បីដូច​ជាទី​បញ្ចប់​នៃ​ពិភពលោក​បានមក​ដល់​
​    ​ក្បាច់​ឱប​ហៅថា Deadlock គឺជា​ការ​ឱប​យ៉ាង​ណែន​ដែល​អ្នក​មិន​ចង់ឱ្យ​នរណាម្នាក់​ចាកចេញ​ទេ​។ ប្រភេទ​ឱប​បែបនេះ​បង្ហាញថា ទំនាក់ទំនង​របស់​អ្នក​គឺ​ធ្ងន់ធ្ងរ​ណាស់ ហើយ​អ្នក​មិន​ចង់​បាត់បង់​ដៃគូ​ទេ​។​

​    ​ក្នុងករណី​ការ​ឱប​បែបនេះ​នៅតែ​បន្ត បន្ទាប់មក​អ្នក​គួរតែ​ជជែក​ជាមួយ​ដៃគូ​របស់​អ្នក​ទៅ​។ ការ​ឱប​បែបនេះ​គឺ​បង្ហាញថា​អ្នក​មិនបាន​ជួបគ្នា​យូរណាស់​មកហើយ ហើយ​នឹក​គេ​ខ្លាំងណាស់​។ បើ​ដៃគូ​របស់​អ្នក​ឱប​អ្នក​បែបនេះ​ញឹកញាប់ មានន័យថា​គាត់​ភ័យខ្លាច​បាត់​អ្នក ឬ​អ្នក​បង្ហាញ​លក្ខណៈ​មួយ ដែល​ធ្វើឱ្យ​ដៃគូ​មិនមាន​អារម្មណ​សុវត្ថិភាព​គ្រប់គ្រាន់ ជាហេតុ​ធ្វើឱ្យ​ដៃគូ​បារម្ភ​ខ្លាច​បាត់បង់​អ្នក​នៅ​ថ្ងៃ​ណាមួយ​។​

​    ​២. ឱប​ទាំង​ចុងដៃចុងជើង​
​    ​ក្បាច់​ឱប​នេះ​សំដៅលើ​ការដាក់​ដៃ​ឱប​តិចៗ​ត្រង់​ចង្កេះ​។ ការ​ឱប​ប្រភេទ​នេះ​គឺជា​សញ្ញា​ព្រមាន និង​មានន័យថា​ដៃគូ​របស់​អ្នក​សោកសង្រេង​អំពី​អ្វីមួយ​ទាក់ទង​នឹង​អ្នក ព្រោះ​នាង​ឬ​គាត់​មិនមាន​អារម្មណ៍​ស្រួល​ជាមួយ​អ្នក​ដូច​មុន​ទេ​។ ត្រូវ​សួរនាំ​គ្នា​ឱ្យ​ច្បាស់ ចៀសវាង​ការយល់ច្រឡំ​ណាមួយ និង​ត្រូវ​ដោះស្រាយ​បញ្ហា​ឱ្យបាន​ជាមុន ចៀសវាង​ស្តាយក្រោយ​ពេល​បែកបាក់​គ្នា​។​

​    ​៣. ដៃគូ​ឱប​ដោយ​យក​ជើង​ព័ទ្ធជុំវិញ​ចង្កេះ​របស់​អ្នក​
​    ​ក្បាច់​ឱប​នេះ​បង្ហាញ​បញ្ហា​តែមួយគត់ គឺ​ដៃគូ​ងប់​ង​ល់​នឹង​អ្នកខ្លាំង​ដកចិត្ត​មិន​រួច ដូច្នេះ​កុំ​សូវ​ហ៊ាន​ធ្វើ​រឿង​ដែល​នាង​ឬ​គាត់​ទើសចិត្ត បើ​ហ៊ាន​តែ​ធ្វើ​ខុស​តែ​បន្តិច គឺ​ចប់​គ្នា​លឿន​ណាស់​៕

adverise with khmeread
ប្រភព៖ Lifehack

អ្នកនឹងចូលចិត្ត

មតិយោបល់