adverise with khmeread Sooyoung %281%29

នាង Sooyoung នឹងបង្ហាញមុខក្នុងភាពយន្តភាគថ្មីរបស់ខ្លួន ទាក់ទងនឹងសាច់រឿងស្នេហាបែបស្មុគស្មាញ

          Choi Sooyoung សមាជិកក្រុម​ចម្រៀងស្រីកូរ៉េ Girls Generation នឹង​បង្ហាញមុខ​ជាតួឯកស្រីក្នុងរឿង “Polyclinic Doctor” ។​ ក្រុម​ហ៊ុន​ OSEN បាន​រាយការណ៍​ថា Sooyoung ត្រូវ​បាន​ជ្រើ​សរើស​ឲ្យ​សម្តែង​ក្នុងភាព​យន្ត​ភាគថ្មី​នេះ។

          រឿង “Polyclinic Doctor” ដែល​ផលិត​ដោយ​ក្រុមហ៊ុន JS Pictures នេះ​និយាយអំពី​​និស្សិត​ដែល​ទទួល​បាន​ការហ្វឹកហាត់​ជំនាញ​ច្រើន​មុខ​​រួមទាំង​ការ​វះកាត់​ផង​ដែរ។

          ភាព​យន្ត​ដែល​មាន​១៦​ភាគនេះ​នឹងផ្តោត​លើ​ទំនាក់ទំនង​ផ្អែម​ល្ហែម​ មិត្ត​ភាព​និង​ការតស៊ូរបស់ពួកគេ​ដើម្បីក្លាយជា​វេជ្ជបណ្ឌិត។ “Polyclinic doctor” គឺជា​ពាក្យដែលគេប្រើដើម្បី​ពណ៌នា​អំពី​និស្សិត​នៅ​មន្ទីរ​ពេទ្យ។

          តួអង្គរបស់ Sooyoung គឺជា​កម្មវត្ថុនៃការ​ច្រណែន​និន្ទា​និង​ពាក់ព័ន្ធស្នេហា​ដ៏ស្មុគស្មាញជាមួយនឹង​តួឯក​ប្រុស៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់