adverise with khmeread 14429243 1065821530199428 1499531890 n

ផ្ទុះអាវុធ​៥​គ្រាប់!!! បង្ក្រាបបាន​ក្រុម​ជួញដូរ​គ្រឿងញៀន​បាន​៣​នាក់ និងដកហូត​ថ្នាំញៀន​ជិត​១​គីឡូក្រាម​ (មានវីដេអូ)

    ​ភ្នំពេញ ៖ កិច្ចប្រតិបត្តិការ​ណ៍​បង្ក្រាបបាន​ជនសង្ស័យ​ជួញដូរ​ថ្នាំញៀន​បាន​ចំនួន​៣​នាក់ ដោយបាន​ផ្ទុះអាវុធ​៥​គ្រាប់ និង​ដកហូត​បាន​ថ្នាំញៀន​ជិត​១​គីឡូក្រាម ដឹកនាំ​ដោយ​លោក គឹម ឆេង​ប៊ុន ក្រឡាបញ្ជី​សាលាដំបូង​រាជធានី​ភ្នំពេញ, សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​នៃ​ក្រសួងមហាផ្ទៃ បាន​សហការ​ជាមួយ​កម្លាំង​អធិការនគរបាល​ខណ្ឌ​ឬ​ស្សី​កែវ។ នៅក្នុង​ប្រតិបត្តិ​ការណ៍​ខាងលើនេះ​បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១៨​ ​និង​៣០​នាទី ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ចំណុច​មហាវិថី​អង្គរ ក្រុមទី​៩ ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ។​

    ប៉ូលិសនិយាយ​ថា ជនសង្ស័យ​ទាំង​៣​នាក់​ដែល​ឃាត់ខ្លួន​បាន ទី១-​ឈ្មោះ ទឹម ស៊ី​ដេ​ត ប្រុស អាយុ​៣៨​ឆ្នាំ ខ្មែ​រ​, ២-​ឈ្មោះ កែវ រដ្ឋា ភេទ​ប្រុស អាយុ​២០​ឆ្នាំ ខ្មែរ, និង៣-​ឈ្មោះ សុខ លាភ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ខ្មែរ​។​

    តាម​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​បានឱ្យដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ បុរស​៣​នាក់ ដើរ​តាម​ដងផ្លូវ ដោយ​ក្នុង​ដៃ​មាន​កាន់​កញ្ចប់​ធំ​មួយ បន្ទាប់មក​ក៏មានប៉ូលិសមួយក្រុម​ជិះ​រថយន្ត​មក​ឈប់​និង​សួរនាំ ស្រាប់តែ​បុរស​ទាំង​៣​នាក់​នោះ​រត់​បែកខ្ញែក​គ្នា ភ្លាមៗ​នោះ​ក៏​លឺសូរ​ផ្ទុះអាវុធ​ចំនួន​០៥​គ្រាប់ ដោយ​មិនដឹង​ជា​ខាង​ណា​ជា​អ្នកបាញ់​ទេ​តែ​ពុំមាន​រងរបួស​មនុស្ស​ឡើយ។ ប៉ុន្តែ​បើតាមប៉ូលិស​បានឱ្យដឹងថា ស្នូរ​កាំភ្លើង​ដែល​ផ្ទុះ​នោះ​គឺ​កម្លាំង​ជា​អ្នកបាញ់ ដើម្បី​ធ្វើការ​គម្រាម​ដល់​ក្រុម​ជនសង្ស័យ​កុំឱ្យ​រត់គេចខ្លួន ហើយក៏​ឃាត់​បាន​ទាំង​៣​នាក់ និង​វត្ថុតាង​ថ្នាំញៀន​មួយកញ្ចប់​ធំ ប្រមាណ​ជិត​១​គីឡូក្រាម។ 

    ក្រោយមក​ប៉ូលិស​បា​ន​នាំ​ជនសង្ស័យ​ទាំង​៣​នាក់ និង​វត្ថុតាង​ទៅ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ រួច​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី៕​

 

adverise with khmeread

មតិយោបល់