adverise with khmeread Liverpoolplayers

Liverpool ជាប់​ឈ្មោះ​ជា "​ក្លឹប​សម្រាប់​លក់​កីឡាករ​ធំ​បំផុត​" ក្នុង​ពិភព​បាល់ទាត់​

    ​ហង្ស​ក្រហម Liverpool ត្រូវបាន​ប្រកាស​ជា​ផ្លូវការ​ថា​ជា "​ក្លឹប​សម្រាប់​លក់​កីឡាករ​ធំ​បំផុត​" ចាប់តាំងពី​ឆ្នាំ​២០១០ ដោយ​ផ្អែកទៅលើ​ទឹកប្រាក់​ដែល​បានមកពី​ការលក់​កីឡាករ​។​

​    ​ហង្ស​ក្រហម​មាន​ទឹកប្រាក់​ចំនួន ៤៤២​លាន​អឺរ៉ូ​ក្នុង​ហោប៉ៅ​របស់ខ្លួន ដែល​បានមកពី​ការលក់​ចេញ​កីឡាករ​ថ្លៃៗ​ដូចជា Fernando Torres, Luis Suarez និង Raheem Sterling នា​រយៈពេល​ប្រាំ​មួយឆ្នាំ​កន្លងមកនេះ​។ នេះ​បើ​ផ្អែក​តាម​សហព័ន្ធ​សង្កេតការណ៍​បាល់ទាត់​។​

​    ​ហើយ Liverpool បច្ចុប្បន្ន​បាន​អង្គុយ​នៅលើ​ចំណាត់ថ្នាក់​ទីមួយ​ស្ថិតនៅ​ពីលើ Valencia ដែល​ចាញ់​ហង្ស​ក្រហម​តែ ១០​លាន​អឺរ៉ូ ប៉ុណ្ណោះ​។​

​    ​បន្ទាប់មកទៀត Juventus ស្ថិតនៅ​លេខ​បី (៤១៥​លាន​អឺរ៉ូ​) ដេញតាម​ពីក្រោយ​ដោយ Benfica (៤១៤​លាន​អឺរ៉ូ​) និង Porto (៣៨២​លាន​អឺរ៉ូ​)​។​

​    ​ចំណាត់ថ្នាក់​បន្ទាប់​រប​ស់​ក្លឹប​អង់គ្លេស​គឺ Tottenham Hotspurs ទទួលបាន​ទំហំ​ទឹកប្រាក់​សរុប​ចំនួន ៣៦៩​លាន​អឺរ៉ូ​ចាប់តាំងពី​ឆ្នាំ​២០១៣​។​

​    ​បិសាច​ក្រហម Manchester United លក់​កីឡាករ​ចេញ​បាន​ប្រាក់​ត្រឹមតែ​ចំនួន ១៨២​លាន​ផោន​ប៉ុណ្ណោះ​ក្នុង​រយៈពេល​វាយតម្លៃ​មួយ​នេះ​។ ប៉ុន្តែ​ពេលដែល​អ្នក​រកចំណូលបាន​ដល់​ទៅ ៥០០​លាន​ផោន​ក្នុង​រយៈពេល​ត្រឹម​មួយឆ្នាំ តើន​រណា​ខ្លះទៅ​ដែល​ត្រូវ​ការលក់​កីឡាករ​ចេញ​ទៀត​នោះ​?៕

adverise with khmeread

មតិយោបល់