adverise with khmeread West ham v watford

Billy Bonds រិះគន់​កីឡដ្ឋាន​ថ្មី​របស់ West Ham ដែល​មើល​កីឡាករ​លេង​សឹងតែ​មិនឃើញ​ពេល​អង្គុយ​នៅ​កន្លែង​ខ្ពស់​

    ​វីរ​បុស​ក្លឹប​ញញួរ​ធំ West Ham លោក Billy Bonds បានបញ្ជាក់​យ៉ាងច្បាស់​ថា គាត់​មិនមែនជា​ប្រិយមិត្ត​ម្នាក់​នៃ​ទឹកដី​ថ្មី​របស់​ក្លឹប​នោះឡើយ​។​

​    ​ក្រុម​របស់លោក Slaven Bilic ចាប់ផ្តើម​រដូវ​កាល​ថ្មី​ដោយ​លេង​អន់​ជាទីបំផុត និង​ទម្រង់​លេង​ក្នុងផ្ទះ​ដ៏​អន់​រឹតតែ​ធ្វើឱ្យ​ក្រុម​កាន់តែ​អន់​។​

​    ​ញញួរ​ធំ​បាន​បរាជ័យ​ក្នុងការ​ប្រកួត​ពីរលើក​ចុងក្រោយ​របស់​ពួកគេ​នៅលើ​ទឹកដី London Stadium ជា​បច្ច័យ​នាំឱ្យ​ជួប​បរាជ័យ​ក្នុង​វគ្គ​ចែក​ពូ​ល​នៃ​ដំណើរ​ប្រជែង​ពាន Europa League និង​នាំឱ្យ​ទទួលបាន​ចំណាត់​ថ្នាក់ទាប​ក្នុង​តារាង​លី​ក​កំពូល​អង់គ្លេស Premier League ។​

​    ​ហើយ​វីរបុរស​របស់​ក្លឹប​វ័យ ៧០​ឆ្នាំ​ដែល​ធ្លាប់បាន​បង្ហាញខ្លួន​ចំនួន ៧៩៩​លើក​សម្រាប់​ញញួរ​ធំ​អំឡុង​អាជីព​បាល់ទាត់​របស់គាត់ មុនពេល​ដែល​គាត់​បាន​ចូលខ្លួន​ដឹកនាំ​ពួកគេ និយាយថា​ទឹកដី​នេះ​ជាធម្មតា "​គឺ​មិនមែនជា​ទីលាន​បាល់ទាត់​នោះឡើយ​"​។​

​    ​Bonds បានបញ្ជាក់​ប្រាប់​ទៅ​ប្រិយមិត្ត​នៅលើ​វេ​ប​សាយ KUMB.com ថា "​ខ្ញុំ​បានធ្វើ​ដំណើរ​ទៅ​មើល​ការប្រកួត​ជាមួយ Bournemouth ហើយ​ខ្ញុំ​បាន​អង្គុយ​នៅ​ពីក្រោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​។ វា​ហាក់ដូចជា​ឆ្ងាយ​ពី​ទីលាន​ណាស់ ហើយ​អ្នក​មិនអាច​មើលឃើញ​ច្បាស់​ទាំងស្រុង​ទេ​។ និយាយ​រួម ខ្ញុំ​មិន​គិត​វា​ជាទី​លាន​បាល់ទាត់​ទេ​។ ខ្ញុំ​អាច​និយាយ​ពាក្យ​ទាំងនោះ​ដោយស្មោះ​ត្រង់​។ មិនមែន​ខ្ញុំ​មិន​រអ៊ូ​ទេ ពេលដែល​យើង​កំពុង​រើ​កីឡដ្ឋាន ប៉ុន្តែ​ខ្ញុំ​ក៏​មិនបាន​ចូលរួម​ផ្តល់យោបល់​អ្វី​ច្រើន​ដល់​ក្លឹប​ដែរ​"​។ 

​    ​ទោះបី​រអ៊ូ​បែបនេះ​ក្តី លោក Bonds បាន​ប្រាប់​អ្នកគាំទ្រ​ឱ្យ​ទម្លាប់ៗ​ទៅ យូរៗ​នឹង​ស៊ាំ​ហើយ​៕ 

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់