adverise with khmeread 1

ដំណឹង​អាក្រក់​សម្រាប់ Fan អ្នកមាន​បុណ្យ​! Messi អវត្តមាន ៣ សប្តាហ៍

​    ​Lionel Messi នឹង​ស្ថិត​ក្រៅ​ទីលាន​ប្រកួត​រយៈពេល​បី​សប្តាហ៍ បន្ទាប់ពី​រងរបួស​ក្រលៀន​ក្នុងការ​ប្រកួត​ដែល​បានបញ្ចប់​ត្រឹម​លទ្ធផល ១-១ រវាង​ក្រុម​អ្នកមាន​បុណ្យ Barcelona និង Atletico Madrid​។​

​    ​ខ្សែប្រយុទ្ធ​មុត​ស្រួច​រូបនេះ ត្រូវបាន​សែង​ចេញ​នៅ​នាទី​ទី ៥៩ កាលពី​យប់​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ បន្ទាប់ពី​ការ​ធាក់​ដោយ​កីឡាករ Diego Godin​។​

​    ​Messi ក៏បាន​បង្ខំចិត្ត​សម្រាក​ក្នុងការ​ប្រកួត​ឱ្យ​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​ផងដែរ​កាលពី​វគ្គ​ជម្រុះ​បាល់ទាត់​ពិភពលោក​ឆ្នាំ ២០១៨ ជាមួយ​ជម្រើសជាតិ​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​កាលពី​ដើមខែ​នេះ​ដោយសារ​បញ្ហា​ក្រលៀន ប៉ុន្តែ​គាត់​បាន​លេង​ការប្រកួត​នៅ La Liga ឱ្យ Barcelona ចំនួន ៥ ប្រកួត​ក្នុង​រដូវ​កាល​នេះ​។​

​    ​កីឡាករ​អន្តរជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ​អាច​នឹង​វិលត្រឡប់​មកលេង​ឱ្យ Barcelona វិញ​ក្នុង​ក្របខ័ណ្ឌ Champions League ជាមួយ​ក្រុម​ខ្លាំង Manchester City នៅ​ថ្ងៃទី ១៩ ខែតុលា​ខាងមុខ​៕

 

adverise with khmeread
ប្រភព៖ BBC

មតិយោបល់