adverise with khmeread 14454102 1126122974141243 635103110 o

កម្លាំងចម្រុះ​ខណ្ឌ​សែន​សុខ ឃាត់​អ្នកប្រើប្រាស់​ថ្នាំញៀន​បាន​៨​នាក់​ពីរ​ករណី​ផ្សេងគ្នា​

    ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខណ្ឌ​សែន​សុខ​បាន​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យជា​បន្តបន្ទាប់​បាន​៨​នាក់ ដកហូត​បាន​គ្រឿងញៀន ៣​កញ្ចប់ និង​ដកហូត​ម៉ូតូ​ចំនួន គ្រឿង​៤​គ្រឿង។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង១៩​​យប់​ ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ២០១៦ ត្រង់ចំនុច​ពីរ​ទីតាំង​ផ្សេងគ្នា​គឺ​ចំនុច​គល់ស្ពាន​អាកាស៧មករា​ និង​តាម​បណ្ដោយ​ផ្លូវ​២០០៤​ ត្រង់​កន្លែង​ដាក់កុង​ត្រូល​ត្រួតពិនិត្យ​ច្បាប់​ចរាចរណ៍​ជើងគោក។

    ប៉ូលិសនិយាយថា ជនសង្ស័យ​ទាំង​៨​នាក់​មានឈ្មោះ ទី១.ឈ្មោះ អោន ស៊ី​ណេ​ត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​កម្មករសំណង់ ស្នាក់នៅ​ភូមិ​ទ្រា​៤ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ, ទី២.ឈ្មោះ ចេ​វ រ៉ា​បូ អាយុ​២១​ឆ្នាំ មុខរបរ​កម្មករសំណង់ ស្នាក់នៅ​ភូមិ​ជាមួយគ្នា, ទី៣.ឈ្មោះ ធឿន ប៊ុន ថន អាយុ ២៣​ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅ​ភូមិ​ព្រៃ​ស សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ, ទី៤.ឈ្មោះ សេក វ៉ែន អាយុ ២៣​ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅ​ភូមិ​គោក​រកា សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ, ៥.ឈ្មោះ ហម បញ្ញា អាយុ ១៨​ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅ​សង្កាត់​ប្រទះ​ឡាង ខណ្ឌដង្កោ, ៦.ឈ្មោះ សែម សុឃឿន អាយុ​១៩​ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់​ភូមិ​ប្រទះ​ឡាង ខណ្ឌដង្កោ, ៧.ឈ្មោះ ញឹម ប៊ុន នី អាយុ ២១​ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់​សង្កាត់​បឹង​ធំ ខណ្ឌ​ពោធិ៍ សែន​ជ័យ និងទី៨.ឈ្មោះ ទិន ចាន់​សេង អាយុ​២១​ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅ​សង្កាត់​ប្រទះ​ឡាង ខណ្ឌដង្កោ។ 

    ប៉ូលិសបន្តថា​ អ្នក​ទាំង​៨​នាក់​ខាងលើ​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​នៅ​គោលដៅ​ពី​ផ្សេងគ្នា​គឺ​គោលដៅ​ទីមួយ​ត្រង់ចំនុច​តាម​បណ្ដោយ​ផ្លូវ​២០០៤ ខ​ណៈពេលដែល​ប៉ូលិស​ចរាចរណ៍​សហការ​ជាមួយ​កម្លាំងចម្រុះ​ខណ្ឌ​សែន​សុខ​ដាក់​កុងត្រូល​ត្រួតពិនិត្យ​ច្បាប់​ចរាចរណ៍។ ​ហើយខ​ណៈ​នោះ​មាន​ម៉ូតូ​ពីរ​គ្រឿង​ម៉ាក​ស្មាស​វី​ព​ណ៌ខ្មៅ​ ពាក់​ស្លាក​លេខ ភ្នំពេញ 1AC 1815 និង​ម៉ូ​​តូ​មួយគ្រឿង​ទៀត​ម៉ាក ធូ​ដេ​យ​ព​ណ៌ក្រហម​ពាក់​ស្លាក​លេខ ភ្នំពេញ 1CZ 3551 ដែល​សុទ្ធសឹងតែ​ជា​ម៉ូតូ​ដែល​គ្មាន​មួក​កញ្ចប់​ទើប​ប៉ូលិស​ឃាត់​ដើម្បី​ឆែកឆេរ​ និង​ផាកពិន័យ​ហើយ​ពេលដែល​ឆែកឆេរ​នោះ​ក៏បាន​រកឃើញ​ថ្នាំញៀន​ពីរ​កញ្ចប់​តូច​នៅលើ​ខ្លួន​បុរស​ពីរ​នាក់​ក្នុងចំនោម​បួន​នាក់​ខាងលើ។ 

    ​ចំ​នែកមួយ​គោលដៅ​ទៀត​ត្រង់ចំនុច​គល់ស្ពាន​អាកាស​៧​មករា តាម​បណ្ដោយ​ផ្លូវ​សហ​ពន្ធ​រុស្សី ខ​ណៈ​ពេលដែល​កម្លាំង​ប៉ូលិស​មូលដ្ឋាន​កំពុងតែធ្វើការ​ល្បាត​ពេលនោះ​ក៏ប្រទះឃើញ​ម៉ូតូ​ពី​គ្រឿង​ម៉ាក ​MSX ​ព​ណ៌ស​លាយ​ខ្មៅ ​គ្មាន​ស្លាក​លេខ ​និង​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ា​កនិច ​ព​ណ៌ស​ ពាក់​ស្លាក​លេខ 1CT 8270 ជិះ​ដោយ​បុរស​៤​នាក់​ទើបតែ​ចេញពី​ក្នុងភូមិ​ត្រពាំង​ឈូក​ ហើយ​ប៉ូលិស​មានការ​សង្ស័យ​ក៏បានធ្វើការ​ប្រដេញ​រហូតដល់​ចំនុចកើតហេតុ​ក៏បាន​ឃាត់​ម៉ូ​តូ​ខាងលើ ​ដើម្បី​ធ្វើការ​ឆែកឆេរ​ ក៏​រកឃើញ​ថ្នាំញៀន​មួយកញ្ចប់​តូច​នៅលើ​ខ្លួន​បុរស​ម្នាក់​ក្នុងចំនោម​បួន​ដែលជា​បក្សពួក​របស់គេ។

    បច្ចុប្បន្ន​អ្នក​ទាំង​ប្រាំបី​នាក់ ​និង​វត្ថុតាង​ត្រូវ​បានឃាត់​ខ្លួន​យកមក​ប៉ុស្ដិ៍នគរបាល​រដ្ឋា​បាល​ទឹកថ្លា ​ដើម្បី​កសាង​សំណុំរឿង​ និង​បញ្ជូន​ខ្លួន​យកទៅ​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ​រងចាំ​ការចាត់ការ​តាម​នីតិវិធី៕​

 

adverise with khmeread

មតិយោបល់