បើតាមការសម្តីរបស់គ្រូបង្វឹកសញ្ជាតិហូឡង់លោក Raymond Verheijen បានធ្វើអត្ថាធិប្បាយនៅកម្មវិធី talkSPORT Radio បានបង្ហើមប្រាប់ថា របៀបហ្វឹកហាត់ដ៏តឹងតែងរបស់គ្រូបង្វឹក Tottenham លោក Maurico Pochettino គឺជាមូលហេតុដែលបណ្តាលកីឡាករ Harry Kane កជើង ។
លោក Raymond Verheijen សរសើរលោក Pochettino ថា ជាគ្រូបង្វឹកដ៏អស្ចារ្យនិងមានបច្ចេកទេស ប៉ុន្តែនិយាយថា លោកមានបញ្ហាជាមួយនឹងវិធីសាស្ត្រហ្វឹកហាត់ខ្លះរបស់លោកដែលបង្ខំឲ្យកីឡាករហ្វឹកហាត់ខ្លាំងពេក។
Kane គឺជាម្ចាស់ស្បែកជើងមាសក្របខណ្ឌ PL ត្រូវបានសែងចេញដោយសាររបួសកជើង បន្ទាប់ពីរកបាន១គ្រាប់ អំឡុងការប្រកួត ជាមួយក្រុម Sunderland កាលពីថ្ងៃអាទិត្យ។ ក្លឹប Tottenham បារម្ភថា ខ្សែប្រយុទ្ធអង់គ្លេសរូបនេះអាចនឹងខកខានការប្រកួតរយៈពេលពីរខែ ដែលធ្វើឲ្យកីឡាកររូបនេះខកខានកាប្រកួតដ៏ធំជាមួយ Man City និង Arsenal៕
