adverise with khmeread  87573653 87564371

មន្ទីរពេទ្យចិនមួយកន្លែងត្រូវបានកម្ទេចទាំងមានអ្នកជំងឺនៅខាងក្នុង

​ប្រ​ព័​ន្ទ​ផ្សព្វផ្សាយ​របស់​រដ្ឋ​នៅ​ប្រទេស​ចិន​បាន​និយាយថា មន្ទីរពេទ្យ​មួយ​ត្រូវបាន​ឈូសឆាយ​ខណៈ​អគារ​នេះ​នៅ​កំពុង​ប្រើប្រាស់​នៅឡើយ ដោយ​ធ្វើឱ្យ​ក្រុមគ្រូពេទ្យ​ក្នុងនោះ​រត់​បាតជើង​ស​ព្រាត ហើយ​ថែមទាំង​កប់​បាត់​សាកសព​ចំនួន ៦ នាក់​ដែល​ទុក​នៅ​កន្លែង​រក្សា​សព​ក្រោម​គំនរ​បាក់បែក​ទៀតផង​។​

​ទីភ្នាក់ងារសារព័ត៌មាន​ស៊ីន​ហួរ​បានឱ្យដឹងថា មន្ទីរពេទ្យ Number Four Hospital នៃ​សាកលវិទ្យាល័យ  Zhengzhou University  ក្នុង​ខេត្ត​ហេ​ណាន​ប្រទេស​ចិន​ត្រូវបាន​កម្ទេច​កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅនេះ​ចំពេល​ដែលមាន​ជម្លោះដីធ្លី​។​

​អ្នកធ្វើការ​នៅ​មន្ទីរពេទ្យ​ដែល​គេ​កម្ទេច​ចោ​នេះ​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា សម្ភារៈ​មន្ទីរពេទ្យ​តម្លៃ​ជាង ៦០០.០០០ ដុល្លារ​ត្រូវបាន​បំផ្លាញ​។​

​ករណីនេះ​បានធ្វើ​ឲ្យ​ផ្ទុះ​កំហឹង​ពេញ​ប្រទេស​ចិន ជាទី​ដែល​ការកម្ទេច​ផ្ទះសម្បែង​ដោយ​បង្ខំ​ឧស្សាហ៍​កើតឡើង​បំផុត​។​

​វេជ្ជបណ្ឌិត​នៅ​ទី​នោះបាន​ប្រាប់​ទៅ​អ្នកសារព័ត៌មាន​ថា មនុស្ស​មួយក្រុម​ក្នុង​ឯកសណ្ឋាន​បន្លំ​បានបង្ហាញ​ខ្លួន​នៅ​មន្ទីរពេទ្យ​ក្នុងស្រុក Huiji កាលពី​ថ្ងៃ​ព្រហស្បតិ៍ ហើយក៏​បានចាប់ផ្ដើម​យក​គ្រឿងចក្រ​មក​កម្ទេច​តែម្ដង​។​

​លោក Liu Chunguang នាយក​នៃ​នាយកដ្ឋាន​ស្រាវជ្រាវ​របស់​មន្ទីរពេទ្យ​បាន​ប្រាប់​ទៅកាន់​អ្នកយក​សារព័ត៌មាន Xunhua News ថា គាត់​បាន​កំពុង​ពិនិត្យ​អ្នកជំងឺ​នៅពេលដែល​ការ​វាយកម្ទេច​បានកើត​ឡើង ហើយ​ធ្វើ​ឲ្យ​មាន​ប្រហោង​ជញ្ជាំង​អគារ​មន្ទីរពេទ្យ ដែល​បណ្ដាល​ឲ្យ​អ្នកជំងឺ​ភ័យ​ស្ទើរ​ស្លាប់​ហើយ​រត់គេចខ្លួន​ទាំង​ឈឺ​។​

​ទន្ទឹមនឹងនេះ មន្ត្រី​មន្ទីរពេទ្យ​លោក Yuan Fang បាន​ប្រាប់​ទៅកាន់​ស៊ិន​ហួរ​ថា សម្ភារៈ​ស្រាវជ្រាវ​ត្រូវបាន​កម្ទេច ហើយ​មន្ទីរពេទ្យ​ក៏បាន​ផ្អាក​សកម្មភាព​របស់ខ្លួន ដោយ​បង្ខំ​ឱ្យ​អ្នកជំងឺ​ជាច្រើន​ត្រូវតែ​ប្តូរ​ទៅ​មន្ទីរពេទ្យ​ផ្សេង​។ លោក​ក៏បាន​បន្តទៀតថា ការ​កប់​សាកសព​ក្រោម​គំនរ​ថ្ម​បែកបាក់​បែបនេះ​គឺជា​ការប្រមាថ​ដ៏​ធ្ងន់ធ្ងរ​ចំពោះ​អ្នកស្លាប់​។​

​រដ្ឋាភិបាល​ស្រុក Huiji បាន​និយាយ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា បន្ទប់ CT និង​បន្ទប់​សាកសព​របស់​មន្ទី​ពេទ្យ​ត្រូវបាន​យក​សម្រាប់​ពង្រីក​ផ្លូវ​ក្នុង​គម្រោង​មួយ​ហើយ​ថា​ខ្លួន​បានស្នើ​មន្ទីរពេទ្យ​ឲ្យ​ធ្វើការ​រុះរើ​ជាច្រើន​ដង​រួចមកហើយ​។

​សេចក្ដី​ថ្លែង​ការ​បន្តថា មន្ទីរពេទ្យ​នេះ​ត្រូវបាន​ស្នើសុំ​ឲ្យ​ជម្លៀសចេញ​តាំងពី​មុនពេល​កម្ទេច​ម​ក​ម្ល៉េះ ហើយក៏​គ្មាន​អ្នកស្លាប់​និង​របួស​ក្នុង​ព្រឹ​តិ្ត​ការណ៍​នោះដែរ​។​

​ក៏ប៉ុន្តែ វេ​ប​សាយ​ព័ត៌មាន Jinghua បាន​រាយការណ៍​ថា វេជ្ជបណ្ឌិត​បីនាក់​និង​អ្នកជំងឺ​ម្នាក់​បាន​រងរបួស​នៅពេល​មានការ​ឈូសឆាយ​កម្ទេច​អគារ និង​បុគ្គលិក​ច្រើន​នាក់​ទៀត​បាន​រងរបួស​នៅពេល​ពួកគេ​ព្យាយាម​បញ្ឈប់​ការកម្ទេច​នោះ​៕

adverise with khmeread
ប្រភព៖ ប៊ី​ប៊ី​ស៊ី​

មតិយោបល់