adverise with khmeread 1

តើ​លោក Mourinho អាច​សងសឹក​លោក Guardiola បានដែរ​ឬទេ​ក្នុងការ​ប្រកួត League Cup ដែល​នឹង​ចាប់ផ្តើម​ក្នុង​ខែតុលា​ខាងមុខនេះ​?

​    ​គូប្រជែង​រួម​ទីក្រុង​ម៉ាន់​ឆេស​ស្ទើ​គឺ​ក្រុម Man City និង Man Utd ត្រូវបាន​ផ្គូរ​ផ្គង​ឱ្យ​ជួប​មុខ​គ្នា​ក្នុង​ជុំ​ទី​បួន​នៃ​ក្របខ័ណ្ឌ EFL Cup របស់​អង់គ្លេស​។​

​    ​កាលពី​យប់មិញ បិសាច​ក្រហម​បាន​ផ្តួល​ក្រុម​មិនសូវ​ខ្លាំង​ដែល​មកពី​ក្របខ័ណ្ឌ​លំដាប់​ទី​បី​អង់គ្លេស​គឺ Northampton ដោយ​លទ្ធផល ៣-១  ខណៈ Man City បាន​យកឈ្នះ Swansea ដោយ​លទ្ធផល ២-១​។ ជ័យជម្នះ​របស់​ក្រុម​ទាំងពីរ​បាន​ជួយ​ឱ្យ​ពួកគេ​ជួបគ្នា​ម្តងទៀត​បន្ទាប់ពី​ការប្រកួត​អ្នកជិតខាង​ក្រុម​ម៉ាន់​ឆេស​ស្ទើ​កន្លងទៅ​នៅ​ក្របខ័ណ្ឌ Premier Leauge​។​

​    ​ស្របពេល​នេះដែរ West Ham នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ដើម្បី​ទទួល​ក្រុម​ភ្ញៀវ Chelsea ខណៈ Tottenham Hotspurs នឹងត្រូវ​ធ្វើដំណើរ​ទៅកាន់​ទឹកដី​របស់ Liverpool ។​

​    ​ការប្រកួត Leauge Cup ជុំ​ទី​បួន​នេះ​នឹងត្រូវ​ប្រកួត​នៅ​ថ្ងៃទី ២៤ ខែតុលា​ខាងមុខ​។​

​    ​- West Ham v Chelsea
​    ​- Manchester United v Manchester City
​    ​- Arsenal v Reading
​    ​- Liverpool v Tottenham
​    ​- Bristol City v Hull
​    ​- Leeds v Norwich
​    ​- Newcastle v Preston
​    ​- Southampton v Sunderland៕

adverise with khmeread
ប្រភព៖ BBC

មតិយោបល់