adverise with khmeread 5682a99d256f2 mikel

John Mikel Obi: អាជីពនៅ Chelsea ចប់ហើយខ្ញុំ

          កីឡាករ​នីហ្សេរីយ៉ា​​ John Mikel Obi របស់ក្លឹប​ Chelsea នឹងចរចា​ជាមួយ​ក្លឹប​ផ្សេងទៀតនៅពេលដែល​កី​ឡាករ​រូបនេះរង់ចាំ​មើល​ថា តើ​ខ្លួន​នឹង​ទទួល​បាន​កិច្ច​សន្យា​ថ្មី​ជាមួយ​ Chelsea ​ឬយ៉ាងណានោះ។ បើទោះបីជា​ Mikel ចង់បន្តនៅ​និង​ប្រជែង​យក​កៅអី​ក៏ដោយ ក៏កីឡាករ​រូបនេះដឹងថា ខ្លួន​ប្រហែល​ជា​ត្រូវ​ផ្ទេរ​ចេញពេល​ចប់​កិច្ច​សន្យា​នៅ​ឆ្នាំ​ក្រោយ។

          John Mikel គឺជា​ប្រធាន​ក្រុម​ជម្រើស​ជាតិ​របស់នីហ្សេរីយ៉ា​ ដែល​ដណ្តើម​បាន​មេដាយ​សំរឹទ្ធ​កាល​ពី​អូឡាំពិករដូវ​ក្តៅ​ក្នុងឆ្នាំនេះនៅទីក្រុងរីយ៉ូ​។ ប៉ុន្តែ​បន្ទាប់​ពី​​​កីឡាករ N`Golo Kante មក​ដល់​ Mikel នៅមិន​ទាន់​បាន​បង្ហាញមុខនៅឡើយ​ទេ​ ក្រោម​ការ​ដឹកនាំ​របស់​លោក Antonio Conte នៅ​រដូវ​កាល​នេះ​ ។

          Mikel បាន​និយាយថា “​នៅពេល​អ្នក​នៅសល់​កិច្ច​សន្យា​មួយឆ្នាំ​ នៅ​ខែ​មករា អ្នកត្រូវ​បាន​អនុញ្ញាតឲ្យ​ចរចារជាមួយ​ក្លឹបផ្សេងទៀត​ ហើយ​ចុះកិច្ច​សន្យា​ឬធ្វើ​កិច្ច​ព្រមព្រៀង​បឋម​ ដូច្នេះខ្ញុំនឹង​ចរចាជាមួយ​ក្លឹប​ផ្សេងទៀត ពីព្រោះ​ខ្ញុំ​មិន​ដឹងថា នឹងមានអ្វីកើត​ឡើង​ទេ”។

          Mikel បន្តថា “​មាន​ជម្រើស​ច្រើន​ អាចជាក្លឹបនៅក្របខណ្ឌ PL ក្លឹប​នៅចិន ឬ​កន្លែង​ផ្សេងទៀត​។ យើង​នឹង​រង់ចាំមើល។ រឿងមួយប្រាកដ​ណាស់ ខ្ញុំនឹងធ្វើ​ការ​សម្រេចចិត្ត​ដ៏ប្រសើរ​បំផុត”៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់