adverise with khmeread 1

ទម្រាំ​ចាប់​ដំរីចុះប្រេង​ដែល​សម្លាប់​ម្ចាស់​បានប្រើ​រយៈពេល​៣​ថ្ងៃ និងដំរី​ញី​ចំនួន​៥​ក្បាល!!!

​    មណ្ឌលគិរី ៖ ដំរីចុះប្រេង​ដែល​វាយប្រហារ​ និង​បានសម្លាប់​ម្ចាស់​ត្រូវបាន​ក្រុម​ជំនាញ​បាញ់ថ្នាំ​សណ្តំចាប់បាន​ហើយនៅ​ម៉ោង​ប្រមាណ​ជា​១០ ​និង​១០​នាទី​ថ្ងៃទី​២១ ​ខែកញ្ញា ​ឆ្នាំ​២០១៦​នេះ ​ក្រោយ​វា​បានគេច​ខ្លួន​រយ ពេល​៣​ថ្ងៃ នៅក្នុង​ព្រៃ​ក្បែរៗ​កន្លែងកើតហេតុ។


 
    លោក ឃុន ឌី​យោន នាយក​អង្គការ​សត្វ​ដំរី ប្រចាំខេត្ត​មណ្ឌលគិរី បាន​ប្រាប់ ថា​មុន​និង​បាញ់ថ្នាំ​សណ្តំ​លើស​ត្វ​ដំរីចុះប្រេង​បាន​ជោគជ័យ​នោះ គឺ​ក្រុមមន្ត្រី​ជំនាញ​ខាង​សត្វ​ដំរី​កំពុង បាន​ប្រើ​វិធី​យក​ដំរី​ញី​ចំនួន​៥​ក្បាល​ជិះ​តាម​ទាក់ដំរី​ឈ្មោល​មួយ​ក្បាល ដែល​បានសម្លាប់​ម្ចាស់ កាលពី​ថ្ងៃទី​១៩​ កញ្ញា ២០១៦ នោះ​។ 

    លោក​បន្តថា ដំរី​ញី​ចំនួន​២​ក្បាល​ត្រូវ​ខាង​អង្គការ​សត្វ​ដំរី​យកមក​ពី​ភូមិ​ពូ​ត្រុំ នឹង​៣​ក្បាល​ទៀត ជា​ដំរី​ញី​នៅ​ភូមិ​ពូ​លូ​ង។ ​ក្នុងនោះដែរ​សមត្ថកិច្ច​រួមមាន យោធា ប៉ូលិស ត្រូវបាន​ពង្រាយ​តាម​បណ្ដោយ​ផ្លូវ​ចាប់ពី ផ្លូវ បំបែក​ភូមិ​ពូ​លូ​ង រហូតដល់ ទីរួមស្រុក​ពេ​ជ្រា​ដា ដើម្បី​ការពារ​សុ​វត្តិភាព​ជូន​ពលរដ្ឋ​ដែល​ធ្វើដំណើ​ឆ្លង់កាត់​ទីនោះ​។ 

    លោ​កថា​សត្វ​ដំរី​ឈ្មោល​មួយ​ក្បាល​ដ៏​សាហាវ​នោះបាន​រត់​ចូល​ព្រៃ​ក្បែរៗ​ដងផ្លូវ​ជិតៗ​នោះ ហើយ​វា​កំពុង​កៀង​ដំរី​ញី​ទៅជា​មួយផងដែរ​។​ ជា​លទ្ធផល ដំរី​បង្ក​នោះ ត្រូវបាន​ក្រុម​ជំនាញ​បាញ់ថ្នាំ​សន្លប់​នៅ​ម៉ោង​ប្រមាណ​ជា​១០​។​ លោក​បញ្ជាក់ថា​ក្រោយ​ចាប់​សត្វ​ដំរី​នេះ​បាន​ហើយ​ជំនាញ​នៅ​មិនទាន់​ដឹងថា ត្រូវ​ប​ញ្ជូន​ទៅខាង​ណា​ ដើម្បី​ចិញ្ចឹម​វា​ឬ​ធ្វើ​អ្វី​ផ្សេង​នោះទេ រង់ចាំ​សូម​យោបល់​ពី​លោក​អភិបាលខេត្ត​សិន​។​

    គួររំលឹកថា ហ្មរ​ដំរី​ម្នាក់​បាន​ស្លាប់​បន្ទាប់ពី​ត្រូវបាន​ដំរី​របស់ខ្លួន​ដែល​កំពុងតែ​ចុះប្រេង​ជាន់​ទ​ន្ទ្រាំ​វក់វី​។​ ករណី​ភ្ញាក់ផ្អើល​នេះ បានកើត​ឡើង​នៅ​ចំនុច​ភូមិ​ពូ​ក្រូច ឃុំ​ស្រែ​អំពូ​ម ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី កាលពី​វេលា​ម៉ោង​ប្រមាណ​១២ និង​១០​នាទី​ថ្ងៃទី​១៩​ ខែកញ្ញា ​ឆ្នាំ​២០១៦​កន្លងទៅ​។



    ប៉ូលិសនិយាយថា ជនរងគ្រោះ​ឈ្មោះ ម៉ុ​ប ស្រេង ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជា​ជនជាតិ​ព្នង​ដែលជា​ម្ចាស់​ដំរី ត្រូវបាន​សត្វ​ដំរី​របស់ខ្លួន​ចាប់​បោក​និង​ប្រមោយ ថែមទាំង​រុញ​ផ្ទុប​និង​ភ្លុក រួច​ជាន់​ទ​ន្ទ្រាំ បណ្តាល​ឱ្យដាច់ខ្យល់​ស្លាប់ ភ្លាមៗ​នៅ​និង​កន្លែងកើតហេតុ​។​ 

    ប៉ូលិសបន្តថា បើតាម​សំដី​របស់​គ្រួសារ​រងគ្រោះ បាន​ឱ្យដឹង​នោះ​គឺ សត្វ​ដំរី​ដែល ស្ថិត ក្រោម​ការមើល​ថែរ​រប​ស់ជន​រងគ្រោះ​បាន​បាត់​ពី​ផ្ទះ​ដែល​ស្ថិតនៅ​ភូមិ​ពូ​លុង ឃុំ​ស្រែ​អំពូ​ម​។ ​លុះ​ទ​ទួល​ដំណឹង​ថា សត្វ​ដំរី​នោះ​នៅ​ភូមិ​ពូ​ក្រូច ឃុំ​ស្រែ​អំពូ​ម ជនរងគ្រោះ​បាន​ទៅ​ទីនោះ​ ដើម្បី​យក​សត្វ​ដំរី ត្រឡប់ទៅផ្ទះ​របស់ខ្លួន​វិញ​។ 

    ក្រោយពី​ប្រទះឃើញ​សត្វ​ដំរី​របស់ខ្លួន​នោះ​ហើយ សត្វ​ដំរី​ដែលមាន​សភាព​ដូចជា​មួម៉ៅ​បាន​ចាប់​បោក​និង​បុក​ទំ​លុះ ធ្លាយ​ពោះ​ជនរងគ្រោះ​ស្លាប់​តែម្តង​៕

adverise with khmeread

មតិយោបល់