adverise with khmeread Untitled 2

លោក Pep Guardiola ធ្វើដំណើរទៅព័រទុយហ្គាល់ ដើម្បីតាមដានសមត្ថភាពកីឡាករ Alex Grimaldo

          ខ្សែការ​ពារ Alex Grimaldo របស់​ក្លឹប Benfica កំពុងតែស្ថិតក្រោមការ​តាម​ដានរបស់លោក Pep Guardiola ហើយកាលពីថ្ងៃច័ន្ទលោក Pep បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ព័រ​ទុយហ្គាល់ដើម្បីពិនិត្យ​មើល​សមត្ថភាព​របស់​កីឡាកររូបនេះ។

          ដោយសារតែកីឡាករ Aleksanda Kolarov និង​ Gael Clichy សុទ្ធតែមាន​វ័យ​៣០​ឆ្នាំ​ឬលើស​ពីនេះទៅហើយនោះ គ្រូបង្វឹក​ក្លឹប City​ រូបនេះចង់​បាន​ខ្សែការ​ពារ​​ស្លាបឆ្វេងបន្ថែម​សម្រាប់​រដូវ​កាល​ក្រោយ​ ។

          ខ្សែការ​ពារ Alex Grimaldo វ័យ២១​ឆ្នាំ​ធ្លាប់ចូលរួម​ជាមួយ​ថ្នាល​របស់​​ Bacelona​ តាំងពីនៅ​វ័យ​១៣​ឆ្នាំ​មក។​ កីឡាករ​រូបនេះ​បាន​ក្លាយជា​កីឡាករ​ក្មេង​ជាងគេដែល​បាន​បង្ហាញមុខ​សម្រាប់​ការ​ប្រកួត​ក្របខណ្ឌទី​២​របស់អេស្ប៉ាញ​ក្នុង​ឆ្នាំ​២០១១៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់