adverise with khmeread Fitmain

អ្នកគ្រូ​បង្ហាត់​ហាត់ប្រាណ​កូរ៉េខាងត្បូង​រូបនេះ​ទម្លាយ​ប្រាប់​មូលហេតុ​ដែល​នាង​ចូលចិត្ត​បង្ហាត់​សិស្ស​ទាំង​ស្រាត​ននលគក​

    ​នាង Yang Jung Won គឺជា​គ្រូបង្ហាត់​ហាត់ប្រាណ​ដ៏​ល្បីល្បាញ​នៅ​ប្រទេស​កូរ៉េខាងត្បូង ហើយ​ថ្មីៗ​នេះ​បាន​បង្ហាញមុខ​នៅលើ​ទូរទស្សន៍ SNL ទៀត​។​

​    ​នាង​មាន​មន្ត​ស្នេហ៍​ទាក់ទាញ ដែល​ជំរុញ​នាង​ពី​គ្រូបង្ហាត់​ហាត់ប្រាណ​ធម្មតា​ម្នាក់​ទៅជា​តារា​បង្វឹក​កាយសម្បទា​ល្បី​ម្នាក់​។ នេះ​បើ​យោងតាម​វេ​ប​សាយ Koreaboo ចេញផ្សាយ​នៅ​ថ្ងៃទី ២២ ខែកញ្ញា​។​

​    ​ដោយ​បង្ហាញខ្លួន​ជា​តារា​កិត្តិយស​ក្នុង​កម្មវិធី MBC’s Every1’s Video Star នាង​ថ្មីៗ​បាន​លាតត្រដាង​ថា នាង​ចូលចិត្ត​ហាត់ប្រាណ​ទាំង​ស្រាត​ននលគក​។​

​    ​នៅពេល​សួរថា​ហេតុអ្វី នាង​បកស្រាយ​ថា ធ្វើបែបនេះ​អនុញ្ញាតឱ្យ​គ្រប់គ្នា​បានឃើញ​ពី​ចលនា​សាច់ដុំ​តាម​ដែល​អាច​ធ្វើបាន​។ នាង​បន្ថែមថា សាច់ដុំ​ខ្លះ​គឺ​មើលមិនឃើញ​ទេ រហូត​ទាល់តែ​ស្រាត​ខ្លះ​ទើប​អាច​មើលឃើញ​។​

​    ​ពិតណាស់​នាង​ផុស​រូបភាព​តែ​ពេល​នាង​ស្លៀក​ខោអាវ​ទេ ដោយឡែក​លំ​ហាត់ប្រាណ​ស្រាត​ទាំងស្រុង​នាង​មិន​បង្ហាញឱ្យឃើញ​ឡើយ​។ ខាងក្រោម​នេះ​គឺជា​សំណុំ​រូបថត​របស់​នាង​៕

adverise with khmeread
ប្រភព៖ Koreaboo

អ្នកនឹងចូលចិត្ត

មតិយោបល់