adverise with khmeread 14454707 1065807076867540 2059037349 n

ជិះម៉ូតូវ៉ា​រថយន្តនៅ​ពីមុខ​ជ្រុល​ចង្កូត​បុក​រថយន្តមួយទៀតស្លាប់នៅកន្លែងកើតហេតុ

    ព្រះសីហនុ​ ៖ ​បុរស​ម្នា​ក់បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែងកើតហេតុ​ខណៈពេល​បើក​ម៉ូតូ​បុក​គ្នា​ជាមួយ​រថយន្ត​នៅ​ម៉ោង​ប្រមាណ​៤​រសៀល​ថ្ងៃទី២១ខែកញ្ញា ​ឆ្នាំ​២០១៦ នៅលើ​ដងផ្លូវ​ជាតិ​លេខ៤​ចន្លោះ​គីឡូម៉ែត្រ​លេខ​២០២-២០៣ ស្ថិតក្នុង​ភូមិ​អូរ​តាសេក ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់​ខេត្តព្រះសីហនុ​។ 

​    យោងតាម​ប្រភពព័ត៌មាន​ពី​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​និយាយថា​មុនពេល​កើតមាន​គ្រោះថ្នាក់​ចរាច​រា​ណ៌​ដ៏​រន្ធត់​មួយ​នេះ​គេ​ឃើញ​បុរសអ្នកបើក​ម៉ូតូ បើក​ក្នុង​ល្បឿន​លឿន​ដោយ​បើក​វ៉ា​រថយន្ត​នៅ​ពីមុខ​មួយគ្រឿង​ទៀតហើយ​ស្របពេល​នោះដែរ​ ម៉ូតូ​ជនរងគ្រោះ​ក៏​ជ្រុល​ចង្កូត​មក​ខាងឆ្វេង​ដៃ​គាប់ជួន​ពេលនោះ​ដែរ​ស្រាប់​តែ​មាន​រថ​យន្តកា​ម​រី​បា​ឡែ​ន​បើក​បញ្ច្រាសទិស​គ្នា​មកដល់​បាន​បុក​ជាមួយ​ម៉ូតូ​ចំ​ពីមុខ​យ៉ាង​ពេញទំហឹង​បណ្តាលឱ្យ​បុរស​អ្នកបើក​ម៉ូតូប៉ើ​ង​ផ្លោង​ហោះ​ទៅ​ទើ​លើដំបូល​រថយន្ត​ស្លាប់​ភ្លាមៗ​តែម្តង។​

​    ប៉ូលិសនិយាយថា​ ​ករណីនេះ​បង្កឡើង​រវាង​ម៉ូតូ​មួយគ្រឿង​ម៉ាក​សេ​125 ​ពណ៌​ខ្មៅ ​ពាក់​ស្លាក​លេខ​បាត់ដំបង​ 1S 1517 បុក​ជាមួយ​រថយន្ត​កាមរីបា​ឡែ​ន ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2Z 5298 ទិសដៅ​ពី​ព្រះសីហនុ​ទៅ​ភ្នំពេញ​បញ្ច្រាសទិស​គ្នា​។​

​    ប៉ូលិសបន្តថា​ ​សាកសព​ជនរងគ្រោះ​ជា​អ្នកបើកបរ​ម៉ូតូ​មានឈ្មោះ ឈុន ចាន់នី ភេទ​ប្រុស​ អាយុ២៤​ឆ្នាំ​ ទីលំនៅ​ភូមិ​បឹង​វែង ឃុំ​វាលរេញ​ ស្រុកព្រៃនប់ ខេត្ត​ព្រះសីហនុ​។​ ដោយឡែក​បុរស​អ្នកបើកបរ​រថយន្ត​ដែល​ឃាត់ខ្លួន​នោះ​មានឈ្មោះ ​ស៊ីម វណ្ណៈ ភេទ​ប្រុស ​អាយុ៣៣ឆ្នាំ ទីលំនៅ​ភូមិ​ព្រៃស្រឡៅឃុំ​ត្រពាំង​សាលា​ខាងលិច ស្រុក​បន្ទាយមាស ខេត្តកំពត​។​

​    ក្រោយ​កើតហេតុ​បុរស​អ្នកបើកបរ​រថយន្ត​រួមទាំង​វត្ថុតាង​នគរបាល​បាន​បញ្ជូនទៅការិយា​ល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ព្រះសីហនុ​ដើម្បីដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​។ ​ឯ​សព​ជនរងគ្រោះ​វិញ​ប៉ូលិសប្រគល់​ឱ្យសាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រៃ​ណី​ជាតិ​៕​

adverise with khmeread

មតិយោបល់