adverise with khmeread 14455908 1065960256852222 2111209422 o

ប្រទះឃើញ​សាកសពអណ្តែត​ទឹកក្នុងខណ្ឌដង្កោ

    ​ភ្នំពេញ ៖ ​ប្រទះឃើញ​សាកសពអណ្តែត​ក្នុង​ស្ទឹង​ព្រែក​ត្នោត​កាលពី​វេលា​ម៉ោង​ប្រហែល​១៨​នាទី​យប់​ថ្ងៃទី​២១ ​កញ្ញា​ ២០១៦ នៅក្នុង​វត្ត​សំបួរមាស​(​ចំណុច​ទី​ដ​ង្ក​ល់​សព​)​ស្ថិតក្នុង​ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។ 

    ប៉ូលិសនិយាយថា ពេល​ប៉ូលិសធ្វើការ​ស្រង់ សាកសព​ឡើងគោគ​រួច បន្ទាប់មក​ក៏​ទំនាក់ទំនង ហៅ​រថយន្ត​មក​ដឹក សព​យកមក​ដ​ង្ក​ល់​នៅ​វត្ត​សំបួរ​ ដើម្បី​រងចាំ​សមត្ថកិច្ចជំនាញ​ធ្វើ​កោសល្យ​វិ​ច្ឆ័​យ​និង​រងចាំ​សាច់ញាតិ​។

    ​បច្ចុប្បន្ន ក្រោយពេល​សមត្ថកិច្ច​ជំនាញ​ចុះមក​ធ្វើ​កោសល្យ​វិ​ច្ឆ័​យ​សាកសព ​គឺមាន​ឈ្មោះ ចាន់ សុខា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល ភូមិ​ឬ​ស្សី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ស្រុកកំណើត​ភូមិ​តា​មាស ឃុំ​គរ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​។​មុខរបរ (​បើកបរ​រថយន្ត​) គឺ​ស្លាប់​ដោយសារ​លង់ទឹក​ពិតប្រាកដ​បូករួម​ទាំង​សម្តី​របស់​ក្រុមគ្រួសារ​សព​គឺ​ឈ្មោះ ចាន់ សុខា មិនចេះ​ហែល​ទឹក​ទេ​ក្រោយមក​សមត្ថកិច្ច​ក៏​សម្រេច​ប្រគល់​សាកសព​អោយទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

adverise with khmeread

មតិយោបល់