adverise with khmeread Untitled 1

Rodrigo Duterte ជូន​ម្រាមដៃ​កណ្តាល​មួយ​ដល់ EU ទុកជា​កាដូ​សម្រាប់​ការរិះគន់​

    ​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​បាន​ព្រលះ​ធ្ងន់ៗ​ចំពោះ​ការរិះគន់​របស់​សហភាព​អឺរ៉ុប (EU) អំពី​សង្គ្រាម​គ្រឿង​ប្រឆាំង​ញៀន​របស់លោក ដោយ​ប្រើពាក្យ​ជេរប្រមាថ​ធ្ងន់ៗ មុនពេល​បញ្ចប់​សម្តី​ខឹងច្រឡោត​របស់លោក​ដោយ​លើក​ម្រាម​កណ្តាល​ជូន EU យ៉ាង​ត្រជាក់ចិត្ត​។ 

​    ​លោក Rodrigo Duterte កំពុង​ប្រឈម​ការ​ថ្កោលទោស​ជា​អន្តរជាតិ​ដោយសារ​ការកើនឡើង​ចំនួន​អ្នកស្លាប់​ក្នុងប្រទេស​របស់លោក ក្រោយពី​ការបង្ក្រាប​ដ៏​ឃោរឃៅ​លើ​បទឧក្រិដ្ឋ​គ្រឿងញៀន​។ 

​    ​កាលពី​សប្តាហ៍​មុន សភា​អឺរ៉ុប​បាន​រិះគន់​ជា​សាធារណៈ​នូវ​រលក​នៃ​ការសម្លាប់​ក្រៅ​ប្រព័ន្ធតុលាការ​ក្នុងប្រទេស​ហ្វីលីពីន​។ 

​    ​សេចក្តីសម្រេច​របស់ EU មួយ​បាន​និយាយថា "​លោក​ឌូ​ធឺ​ត​ត្រូវតែ​បញ្ឈប់​រលក​នៃ​ការសម្លាប់​ក្រៅ​ប្រព័ន្ធតុលាការ​បច្ចុប្បន្ននេះ​...(​និង​) បើក​ការស៊ើបអង្កេត​ករណី​សម្លាប់​ទាំងនោះ​"​។ 

​    ​ប៉ុន្តែ​ក្នុង​អត្ថាធិប្បាយ​ផ្សាយ​ដោយ​ទូរទស្សន៍ ABS-CBN លោក​ឌូ​ធឺ​តេ​បាន​ឆ្លើយតប​ទៅនឹង​ការរិះគន់​របស់ EU ដោយ​និយាយថា "​ខ្ញុំ​សូម​និយាយ​ទៅ​ពួកគេ​ថា f*** you (​មានន័យ​អាសគ្រាម​)​។ អ្នកឯង​រិះគន់​ដើម្បី​លាង​អំពើ​បាប​ខ្លួនឯង​ទេ​"​។ 

​    ​ដោយ​សំដៅលើ​បារាំង និង​អង់គ្លេស លោក Rodrigo Duterte អះអាងថា សមាជិកសភា​អឺរ៉ុប​ជា​មនុស្ស​លាក់ពុត ដែល​បុព្វបុរស​សម័យ​អាណានិគម​របស់ខ្លួន​បានសម្លាប់​ប្រជាជន​អារ៉ាប់ និង ប្រជាជន​ដទៃទៀត "​រាប់ពាន់នាក់​"​។​

​    ​លោក​បន្ថែមថា "​ពួកគេ​កំពុង​យក​ឋានៈ​ខ្ពស់​ខ្ពស់​របស់ខ្លួន​មក​សម្រាល​អារម្មណ៍​ប្រព្រឹត្ត​ខុស​របស់ខ្លួន​។ ប៉ុន្តែ​តើ​ខ្ញុំ​បានសម្លាប់​នរណា​? សន្ម​ត់​ថា​វា​ជា​ការពិតទៅ​ចុះ ១.៧០០ នាក់​ហ្នុ​ង​ជា​នរណា​? ជា​ឧក្រិដ្ឋជន​។ អ្នកឯង​ហៅ​ការសម្លាប់​នេះ​ថា ប្រល័យពូជសាសន៍​។ ឥឡូវ EU គ្មាន​ភាព​អៀនខ្មាស​អ្វី​សោះ​មក​ថ្កោលទោស​ខ្ញុំ​។ ដូច្នេះ ខ្ញុំ​សូម​និយាយ​ពាក្យ​ដដែល​ថា f*** you"​។ និយាយ​រួច លោក​បាន​លើក​ម្រាមដៃ​កណ្តាល​មួយ​ជូនទៅ EU ផងដែរ​៕

 

adverise with khmeread
ប្រភព៖ Asiaone

មតិយោបល់