adverise with khmeread 0

​បុរស​ចិន​ម្នាក់​ចំណាយលុយ ៥ លាន​ដុល្លារ​ប្រែក្លាយ​យន្តហោះ Boeing 737 ទៅជា​ភោជនីយដ្ឋាន​! អតិថិជន​សម្រុកចូល​ដូច​ទឹកបាក់​ទំនប់​

​    ​យន្តហោះ​ចូលនិវត្តន៍រ​បស់​ក្រុមហ៊ុន​អាកាសចរណ៍​ឥណ្ឌូនេស៊ី​មួយគ្រឿង​បានផ្តល់​នូវ​រសជាតិ​ជីវិត​ថ្មី​មួយ​នៅ​ប្រទេស​ចិន ក្នុងនាម​ជា​ភោ​ជី​យ​ដ្ឋា​ន​ដែល​ផ្តល់ជូន​នូវ​អាហារ​ដល់​មនុស្ស​រាល់គ្នា នោះ​គឺ អាហារ​លើ​យន្តហោះ​។​

​    ​យន្តហោះ Lily Airways បាន​បើក​ជា​សាធារណៈ​កាលពីដើម​ខែកញ្ញា​នេះ ជាមួយ​ស្ទីល​ភោជនីយដ្ឋាន​បែប​អាមេរិក និង​ចិន​នៅក្នុង​ទីក្រុង Wuhan ក្នុង​ខេត្ត Hubei ប្រទេស​ចិន​។​

​    ​តម្លៃ​មុខម្ហូប​មាន​ចាប់ពី ២៥ ទៅ ៦០ ដុល្លារ ហើយ​មាន​តុ​អាហារ​ចំនួន ២០ ក្នុង​យន្តហោះ​នោះដែ​លអាច​ទទួល​អតិថិ​ជន​ច្រើនជាង ២០០ នាក់​ក្នុង​មួយថ្ងៃ​។ រីឯ​កន្លែង​បើក​យន្តហោះ​វិញ​ត្រូវបាន​ប្រើ​សម្រាប់​ដាក់​អីវ៉ាន់​រប​ស់​អតិថិជន និង​ជា​កន្លែង​សម្រាប់​បុគ្គលិក​ស្លៀកពាក់​ជា​អ្នកបម្រើ​ការ​លើ​យន្តហោះ​។​

​    ​លោក Li Lang ដែល​បាន​វិនិយោគ​អស់​ទឹកប្រាក់​ចំនួន ៥ លាន​ដុល្លារ​សម្រាប់​ភោជនីយដ្ឋាន​នេះ បាន​ប្រាប់ BuzzFeed News តាមរយៈ​កិច្ចសម្ភាសន៍​តាម​ទូរស័ព្ទ​ថា "​ការហោះហើរ​មិនសូវ​ជាមាន​ផាសុកភាព​ទេ ព្រោះ​គ្រប់គ្នា​មិនមែន​សុទ្ធតែ​បាន​ជិះ​យន្តហោះ​លំដាប់ថ្នាក់​ជំនួញ​ទេ​។ នៅទីនេះ យើង​នឹង​ទទួលបាន​បទពិសោធន៍​ទទួលទាន​អាហារ​ដូច​ជិះ​យន្តហោះ​លំដាប់​កំពូល​អ៊ីចឹង​"​។​

​    ​លោក Li បាន​និយាយថា យន្តហោះ​នេះ​បាន​ចំណាយពេល​អស់​ជាច្រើន​ខែ​ដើម្បី​ដឹក​តាម​កប៉ាល់​មក​ចិន ហើយ​បន្ទាប់មក ត្រូវ​ផ្គុំ​យន្តហោះ​នេះ​ឡើងវិញ​ទៀត ដែល​លោក​ត្រូវ​ចំណាយលុយ​ជាច្រើន​។​

​    ​លោក​ក៏បាន​បន្តទៀតថា មូលហេតុ​ដែល​លោក​ដាក់ឈ្មោះ​យន្តហោះ Lily គឺ​ដោយសារ​វា​តំណាងឱ្យ​លោក​ផ្ទាល់​ដែលមាន​ឈ្មោះ Li និង​ប្រពន្ធ​របស់គាត់​គឺ​អ្នកស្រី Lili ហើយ​វា​ជា​ឈ្មោះ​ផ្កា ដែល​តំណាងឱ្យ​ស្នេហា​ដ៏​សុ​ខុ​ដុម​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់