adverise with khmeread Feature

ពិនិត្យមើល​ពី​អណ្តាត​បញ្ជាក់ប្រាប់​ពី​អាការរោគ​ជំងឺ​

    អណ្តាត​របស់​យើង​មាន​នាទី​យ៉ាងសំខាន់​ក្នុងការ​ដឹកនាំ​អាហារ​ដល់​អវយវៈ​ផ្សេងៗ​របស់​រាងកាយ​ក្នុងការ​កិន​រំលាយ​និង​ដឹង​រសជាតិ​។​ ទោះបីយ៉ាងណា​សរីរៈ​មួយកន្លែង​នេះ​ក៏​អាច​បង្ហាញ​ប្រាប់​ពី​អាការៈរោគ​កំពុង​យាយី​រាងកាយ​របស់​យើង​ផង​ដែរ​។​
    ព្រោះតែ​ដូច្នេះហើយ​បើ​យើង​ចេះ​ត្រួតពិនិត្យ​ពី​អាការៈរោគ​បាន​ពីដំបូងៗ​នោះ យើង​ក៏​អាច​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ធ្វើការ​ព្យា​​បាល​ទាន់ពេលវេលា​។​
    ត្រូវ​ចងចាំ​ថា​អណ្តាត​របស់​យើង​ប្រៀប​ដូច​បានជា​កញ្ចក់​ដែល​អាច​ឆ្លុះបញ្ជាក់ប្រាប់ រោគសញ្ញា​ជំងឺ​មួយចំនួន​កំពុង​​យាយី​ដូចជា​៖

-​អណ្តាត​ទាំងមូល​ឡើង​ពណ៌​ស​ជាំ​
    ក្រៅពី​ឡើង​ស​ជាំ​ហើយ ថែមទាំង​មាន​អុជ​ក្រហម​នៅលើ​អណ្តាត និង​មាន​គ្រុន​នៅ​លាយឡំ​ជាមួយ​ផង​នោះ​បញ្ជាក់ថា​មានការ​ឆ្លង​មេរោគ​បាក់តេរី ឬ​វីរុសប្រភេទ​ខ្លះ​ផង​។​

 -​អណ្តាត​ឡើង​ពណ៌​ស​ស្លេក​
    អាច​បញ្ជាក់​ប្រាប់ថា​រាងកាយ​របស់​យើង​កំពុង​ជួប​បញ្ហា​កង្វះ​ឈាមក្រហម ដែល​អាច​កើតចេញ​មកពី​កង្វះ​សារជាតិ​ដែក​ ​ដោយសារតែ​ការបរិភោគ​អាហារ​មិនបាន​ត្រឹមត្រូវ​តាម​ក្រិត​ក្រម​អាហារ​ឬ​ដោយសារ​ឈាម​បាន​ជ្រាប​ចេញ​តាម​ប្រព័ន្ធ​​ផ្លូវអាហារ​ដោយ​មិនដឹង​ខ្លួន​ជាដើម​។​

  -​អណ្តាត​មាន​ពណ៌​ជាំ​ស្រអាប់
    អាច​បណ្តា​មកពី ការជក់បារី ឬ​បានទទួល​ទានថ្នាំ​អង់​ទី​ប៊ី​យោ​ទិច ក្នុង​បរិមាណ​ច្រើន​ឬ​ប្រើ​រយៈពេល​ជាប់​គ្នា​យូរពេក​ដែល​​មានការ​ទៅ​បំផ្លាញ​ដល់​បាក់តេរី​ដែល​ផ្តល់​ផលប្រយោជន៍​ដល់​អណ្តាត​និង​រួមទាំង​ការប៉ះទង្គិច​ដល់​ប្រព័ន្ធ​ផ្លូវអាហារ​នាំឱ្យ​ប៉ះទង្គិច​ដល់​រាងកាយ​ជាដើម​។​

-​អណ្តាត​ឡើង​ពណ៌​បៃតង​ស្វាយ​
    អាច​បញ្ជាក់ប្រាប់​ពី​រាងកាយ​កំពុង​ខ្វះ​អុកស៊ីសែន ឬ​រោគ​បេះដូង (​ពិការ​)​អាច​ជួប​ក្នុង​ក្រុម​មនុស្ស​ខ្លាញ់​នៅត្រង់​ថ្លើម​កក​រឹ​ង​ឬ​ថ្លើម​ខូច​ដល់​កម្រិត​លែងមាន​តួនាទី​ជាដើម​។​

 -​អណ្តាត​មាន​ពណ៌​ជាំ ស​
    អាច​កើតចេញ​មកពី​មូលហេតុ​ច្រើនយ៉ាង ហើយ​គេ​តែង​ជួប​ក្នុង​ក្រុមមនុស្ស​ដែលមាន​រាងកាយ​ទន់ខ្សោយ ដូចជា​ទារក ម​នុស្ស​ចាស់ជរា ឬ​អ្នក​ដែលមាន​បញ្ហា​ពី​ប្រព័ន្ធ​ការពារ​មេរោគ ដែលនាំឱ្យ​កើតរោគ​ផ្សិត​នៅត្រង់​អណ្តាត ។ ​ដូចនេះ​ឃើញថា​បើ​បណ្តា​យុវជន យុវតី​ដែល​ជួប​បញ្ហា​អណ្តាត បែបនេះ​អាច​បណ្តាលមកពី​រាងកាយ​កំពុង​ជួប​បញ្ហា​សភាព​ប្រព័ន្ធ​រាងកាយ​​ខូចខាត ។​
    ក្រៅពីនេះ​ចំពោះ​ក្រុមមនុស្ស​ដែលមាន​អណ្តាត​ឡើង​ស អាច​កើត​មកពី​បញ្ហា​សុខភាព​មាត់​រ៉ាំរ៉ៃ​និង​ពិសេស​អាច​ប្រឈម​​ជាមួយ​អាការរោគ​មហារីក​ត្រង់​មាត់​ផង​។​

-​អ​ណ្តា​តក្រហម​និង​ឈឺចាប់  
    កើត​មកពី​ការខ្វះ​សារជាតិ​អាហារ​ជំពូក​វិ​តា​មីន​B 1​។​

 -​រលាក​អណ្តាត​
    អណ្តាត​ក្រហម ឈឺចាប់ ងាយ​មាន​ឈាម​ចេញមក និង​រួមទាំង​ត្រង់​បរិវេណ​គែម​អ​ណ្តាត​មាន​ស្នាម​បែក​មាន​ដំបៅ តែង​កើតចេញ​មកពី​កង្វះ​សារជាតិ​អាហារ ជំពូក​វិ​តា​មីន B5 ។​

    លោកអ្នក​មិនត្រូវ​ភ្លេច​ក្នុងការ​ត្រួតពិនិត្យ​សុខភាព​អណ្តាត​ឱ្យបាន​ជាប់​ជាប្រចាំ​នោះឡើយ ព្រោះថា​វា​អាច​បញ្ជាក់​ប្រា​​ប់​ពី​បញ្ហា​សុខភាព​របស់​អ្នក​កំពុង​កើតមាន​បាន​គ្រប់ពេលវេលា៕

 

adverise with khmeread

មតិយោបល់