adverise with khmeread 14409194 1126212117465662 1769119071 n

ចោរមហាស៊យ! លួច​ម៉ូតូ​បាន​មួយ​សប្តាហ៍​...​ម្ចាស់​ឃើញ​ចាប់ខ្លួន​ប្រគល់ឱ្យ​ប៉ូលិស​

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​២១ ​កញ្ញា ​ឆ្នាំ​២០១៦ ​ម៉ោង​១០ ​និង​៣០​នាទី​យប់ បន្ទាប់ពី​បានធ្វើ​សកម្មភាព​លួច​ម៉ូ​តូ​កាលពី​ថ្ងៃទី១៦ ​កញ្ញា ​២០១៦ វេលា​ម៉ោង​៨​កន្លងទៅ នៅ​ចំណុច​រោង​កម្មករ ក្នុង​ការដ្ឋាន​សំណង់ បុរី​ប៉េ​ង​ហួត ផ្លូវជាតិ​លេខ​១ ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ​អ៊ុន វិឆៃ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករសំណង់ ស្នាក់នៅ​ទីតាំង​កើតហេតុ។​ ​ចំណែក​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ឈ្មោះ ឡុង ភក្តី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករសំណង់ ស្នាក់នៅ​ទីតាំង​កើតហេតុ។​

    ប៉ូលិស​បន្តថា កាលពី​ថ្ងៃទី១៦ ​កញ្ញា ​ឆ្នាំ​២០១៦ ម៉ោង​០៨​ជនរងគ្រោះ​បាន​ទុក​ម៉ូ​តូ​ម៉ា​ក ហុងដា​C125​ ពណ៌​ខ្មៅ ​សេរី​២០១៣ ពាក់​ស្លាក​លេខ ព្រៃវែង 1F-6558 ​លេខ​តួ​-​លេខ​ម៉ា​ស៊ី​ន​៨៨១៨៩៦០ នៅ​ទីតាំង​កើតហេតុ​ខាងលើ​ដោយ​យក​ច្រវាក់​មកចាក់​ជាប់​នឹង​បង្គោល​រោង រួច​ចេញទៅ​ធ្វើការ  ។​ស្រាប់តែ​ជនសង្ស័យ​លួច​យក​ម៉ូ​តូ​រួច​ជិះ​គេចខ្លួនបាត់។​

    លុះដល់​ថ្ងៃទី​២១​ កញ្ញា​ ២០១៦​ ម៉ោង​១០​ និង​៣០​នាទី ជនរងគ្រោះ​ឃើញ​ជនសង្ស័យ​នៅលើ​សួន​មុខ ក្រសួងការពារជាតិ សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា ក៏​ឃាត់ខ្លួន​រួម​និង​វត្ថុតាង​ម៉ូ​​តូ ប្រគល់ឱ្យ​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ​ចាត់ការ​តាមច្បាប់​។​

    បច្ចុប្បន្ន​ជនសង្ស័យ​ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ ដើម្បី​ចាត់ការតាម​នីតិវិធី៕

adverise with khmeread

មតិយោបល់