adverise with khmeread 1

​នាង Cotillard មាន​ផ្ទៃពោះ ចំពេល​គេ​ចោទថា លួច​សហាយស្មន់​ជាមួយ Pitt តែ​នាង​បដិសេធ​ដាច់អហង្ការ​

​    ​តារា​សម្តែង​សញ្ជាតិ​បារាំង​ដ៏​ល្បីល្បាញ​គឺ​នាង Marion Cotillard បាន​លាតត្រដាង​ថា នាង​មាន​ផ្ទៃពោះ​កូន​ទី​ពីរ​ហើយៗ​នាង​ក៏បាន​បដិសេធ​ដាច់អហង្ការ​ចំពោះ​ទំនាក់ទំនង​លួចលាក់​ជាមួយ​លោក Brad Pitt ដែរ​បន្ទាប់ពី​មាន​របាយការណ៍​ជាច្រើន​លើកឡើង​ពី​ទំនាក់ទំនង​អ្នក​ទាំងពីរ ចំពេល​ដែល Angelina Jolie បានដាក់​ពាក្យ​លែងលះ Brad Pitt ក្នុង​សប្តាហ៍​នេះ​។​

​    ​Cotillard វ័យ ៤០ ឆ្នាំ បាន​សរសេរ​សារ​មួយ​នៅលើ​បណ្តាញ​សង្គម Instagram ដើម្បី​ប្រកាស​អំពី​ការ​មាន​ផ្ទៃពោះ និង​ច្រានចោល​រាល់​ពាក្យ​ចចាមអារ៉ាម​ទាំងឡាយ​អំពី​ការ​លួច​សហាយស្មន់​ជាមួយ Pitt​។​

​    ​Cotillard ក៏បាន​បញ្ជាក់ទៀតថា ដៃគូ​រស់នៅ​ជាមួយ​នាង ៨ ឆ្នាំ​គឺ​លោក Guillaume Canet ជា​ឪពុក​របស់​ក្មេង​មិនទាន់​កើត​ម្នាក់នេះ​៕

adverise with khmeread
ប្រភព៖ DailyMail

អ្នកនឹងចូលចិត្ត

មតិយោបល់