adverise with khmeread 1

ពិតជា​ឆ្ងល់​ណាស់ តើ Jolie-Pitt នឹង​ចែក​ផ្ទះ​ធំៗ​ទាំងនេះ​យ៉ាងដូចម្តេច​?

​    ​គ្មាន​អ្វីដែល​ល្បី​ជាង​តារា​ដ៏​ល្បី​នេះ​លែងលះគ្នា​ទេ​។ មានការ​លើក​មតិ​ទាំង​មន្ទិលសង្ស័យ​ជាច្រើន​ថា Brad Pitt ភិត​ក្បត់​លើ Angelina Jolie ប៉ុន្ដែ​រឿងហេតុ​ពីក្រោយ​ការលែង​លះ​របស់​តារា​ទាំងពីរ​នេះ​នៅតែ​ជា​រឿង​អា​ថ៍កំ​បាំង ដោយ​មិនទាន់មាន​ការអះអាង​ពី​សាមីខ្លួន​នៅឡើយ​ទេ​។​

​    ​ដោយឡែក Jolie ត្រូវបាន​គេ​រាយការណ៍​ថា​បានទាមទារ​សិទ្ធិ​ចិញ្ចឹម​កូន​ប្រាំមួយ​នាក់ ប៉ុន្ដែ​ចុះ​ទ្រព្យសម្បត្តិ និង​អចលនទ្រព្យ​របស់​ពួកគេ​វិញ​ចែកគ្នា​យ៉ាងម៉េច​?

​    ​* Los Angeles
​    ​ផ្ទះ​របស់​គ្រួសារ​តារា​ទាំងពីរ​ដួង​នេះ​នៅក្នុង​ទីក្រុង Los Feliz រដ្ឋ California ប្រទេស​អាមេរិក ជា​ផ្ទះ​របស់​សិប្បករ​មួយរូប ដែល Pitt ទិញ​ក្នុង​ឆ្នាំ ១៩៩៤​។ ជាច្រើន​ឆ្នាំ​មកនេះ​ផ្ទះ​របស់​ពួកគេ​បាន​ពង្រីក​ទំហំ ដោយ​ប្ដី​ប្រពន្ធ​ទាំងពីរ​នេះ​បាន​ទិញ​ផ្ទះ​នៅក្បែរៗ​នោះ​ដើម្បី​បង្កើន​ទំហំ​ទ្វេដង​ដើម្បី​បង្ការ​ភាព​ឯកជន​របស់​ពួកគេ​។​

​    ​* Château Miraval
​    ​Château Miraval ជា​អចលនទ្រព្យ​សំខាន់​ជាងគេ​បំផុត​របស់​តារា​ទាំងពីរ​ដួង ហើយ​វា​ជា​ចំការ​ទំពាំងបាយជូរ​ក្នុង​ភាគខាងត្បូង​ប្រទេស​បារាំង ជា​កន្លែង​ដែល Pitt និង Jolie ចង​ចំណងស្នេហា និង​រៀបការ​ក្នុង​ខែសីហា ឆ្នាំ ២០១៤​។ ពួកគេ​បាន​ទិញ​ដី​ទំហំ ១.២០០ ម៉ែត្រការ៉េ​ក្នុង​ឆ្នាំ ២០១២ ក្នុងតម្លៃ ៦០ លាន​ដុល្លារ​។ ហើយ​ក៏មាន​ពាក្យ​ចចាមអារ៉ាម​ថា Jolie មាន​ចំណាប់អារម្មណ៍​លក់​ដី​នៅ​ទីនោះ ដោយសារ​ស្រងាកចិត្ត​ជាមួយនឹង Pitt ខ្លាំងពេក​។​

​    ​* New Orleans
​    ​កាលពី​ឆ្នាំមុន ប្ដី​ប្រពន្ធ​នេះ​បាន​ព្យាយាម​លក់​លំនៅដ្ឋាន​របស់​ពួកគេ​នៅ​ទីក្រុង New Orleans ជា​ផ្ទះ​ម៉ូត​បារាំង ដែល​បាន​ទិញ​ក្នុងតម្លៃ ៣,៥ លាន​ក្រោម​ឈ្មោះ Mondo Bongo Trust ។ ពួកគេ​បានដាក់​វា​ក្នុង​បញ្ជី​លក់​កាលពី​ឆ្នាំទៅ ក្នុងតម្លៃ​ទាប​ក្នុង​ខែធ្នូ ប៉ុន្ដែ​យោងតាម​វេ​ប​សាយ Times-Picayune ផ្ទះ​នេះ​លែងមាន​ក្នុង​បញ្ជី​លក់​ទៀតហើយ​។​

​    ​* Spain
​    ​Pitt និង Jolie មាន​ពាក្យ​ចចាមអារ៉ាម​ថា បាន​ទិញ​វីឡា​តម្លៃ ៣,៨ លាន​ដុល្លារ​នៅ​កោះ Majorca ប្រទេស​អេ​ស្ប៉ា​ញ​ក្នុង​ខែមិថុនា ឆ្នាំ ២០១៦​។ យ៉ាងណាមិញ មិនមាន​ការអះអាង​ពី​ប្ដី​ប្រពន្ធ​នេះ​ជា​សារ​ធារ​ណៈ​ឡើយ​។ យោងតាម​កាសែត​ក្នុងស្រុក Diario de Mallorcareported ប្តី​ប្រពន្ធ​នេះ​បាន​ទិញ​ផ្ទះ​នេះ​តាមរយៈ​ភ្នាក់ងារ​អចលនទ្រព្យ​លោក Alessandro Porto ដោយ​លោក​និយាយថា "​ផ្ទះ​នេះ​លក់​សម្រាប់​មនុស្ស​ប្រុស​ម្នាក់ មិនមែន​សម្រាប់​គ្រួសារ​មួយ​ទាំងមូល​ឡើយ​"៕

adverise with khmeread

មតិយោបល់