adverise with khmeread 1

ម៉ូតូ​បុក​ជាមួយ​គោយន្ត​កន្ត្រៃ​ដឹក​ឫស្សី​របួសធ្ងន់ម្នាក់​នៅ​កោះធំ​

    កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​នៅ​ថ្ងៃទី​២២​ កញ្ញា​ ឆ្នាំ ២០១៦​ វេលា​ម៉ោង​១០​ និង​២៥ នាទី លើផ្លូវ​ជាតិ​លេខ​២១ ចំណុច​បង្គោល​ភ្លើង ​NR 263 ស្ថិតនៅ​ក្នុងភូមិ​ព្រែក​ប្រ​ធាតុ​ ​ឃុំ​ព្រែក​ស្ដី ​ស្រុក​កោះធំ​រវាង ម៉ូតូ និង​គោយន្ត​កន្ត្រៃ  ដឹក​ឫស្សី​បង្ក​ធ្វើឱ្យ​រងរបួស​ធ្ងន់អ្នកបើកបរ​ម៉ូតូម្នាក់ និងខូចខាត​ម៉ូតូ​ធ្ងន់ ០១​គ្រឿង បើកបរ​មាន​ទិស​ដៅ​បញ្ច្រាស​គ្នា។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ឆឺ​យ សា រ៉េត  ភេទ​ប្រុស អាយុ ៣១ ឆ្នាំ (​ជាម​នុស្ស គរ​ថ្លង់) ​មុខរបរ កសិករ មាន​ទីលំនៅៗ ភូមិ​ពោធិ​រាម្មា​ ​ឃុំ​ព្រែក​ស្តី​ស្រុក​កោះធំ  បើកបរម៉ូតូ​ម៉ាក​ហុងដា​ C90 ពណ៌ ខៀវចាស់ ពាក់​ស្លាកលេខ ភ្នំពេញ 1AL-4852 ម៉ូតូ​មាន​កញ្ចក់ អ្នក​បើ​បរ អត់​ពាក់មួក​សុវត្ថិភាព បើកបរ​ក្នុង ទិសដៅ​ពី ជើង ទៅ ត្បូង (​តាខ្មៅ ជ្រៃ​ធំ​) រងរបួស​ធ្ងន់​បាក់​ភ្លៅ​ខាងស្តាំ  ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម។

    ចំណែក​អ្នកបើកបរ​គោយន្ត​កន្ត្រៃ​ឈ្មោះ កុយ ទូច ភេទ​ប្រុស ​អាយុ ៣៨ ឆ្នាំ មុខរបរ ដឹក​ឫស្សី​លក់ មាន​ទីលំនៅៗ ភូមិ​ពោធិ​ត្បែង​ ឃុំ​និទាន​ ស្រុក​បរសេដ្ឋ ​ខេត្តកំពង់ស្ពឺ បើកបរ​​គោយន្ត​កន្ត្រៃ ម៉ាក​តូ​តូ ពណ៌​ក្រហម គ្មាន​ស្លាកលេខ​បើក​ក្នុងទិសដៅ​ពី ត្បូង​ទៅ​ជើង (​ជ្រៃ​ធំ តាខ្មៅ) គ្មាន​របួស។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃខែ​ឆ្នាំ និង​វេលា​កើតហេតុ​ខាងលើ អ្នកបើកបរ​ម៉ូតូ ជាម​នុស្ស គ ថ្លង់ បើកបរ​មាន​ល្បឿន​លឿន មាន​ជាតិ​ស្រវឹង មិន​ប្រកាន់​ស្តាំ បាន​ទៅបុក គោយន្ត​កន្ត្រៃ ដែល​បើកបរ មាន​ទិសដៅ​បញ្ច្រាស ចំ​ពីមុខ​ពេញទំហឹង។​

    ក្នុង​ករណីនេះ កម្លាំង​ជំនាញ និង កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល បាន​ទៅដល់​កន្លែងកើតហេតុ ធ្វើការ​វាស់វែង រួច​យក​មធ្យោបាយ ដែល​ពាក់​ព​ន្ធ័ មក​រក្សាទុក​នៅ​អធិការដ្ឋាន ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់