adverise with khmeread Mario balotelli 372960

លោក Mino Raiola: Mario Balotelli អាចនឹងវិលត្រឡប់ទៅរកទ្រនំចាស់នៅក្របខណ្ឌ PL វិញ

          លោក Mino Raiola បាន​ព្រលយ​ពាក្យខ្លះ​ដោយនិយាយ​ថា កីឡាករ Mario Balotelli អាចនឹងត្រឡប់ទៅ​​ក្របខណ្ឌ​ PL ​វិញ​ទីដែល​កី​ឡា​ករ​រូបនេះ​បរាជ័យ​ជាមួយ​នឹង​ក្លឹប​ Man City និង Liverpool​ ។​

          ខ្សែប្រយុទ្ធ Mario Balotelli រក​បាន​គ្រាប់បាល់​ទី​៤​របស់​ខ្លួន​សម្រាប់​ក្រុម Nice នៅ​ក្នុង​ការ​បង្ហាញមុខ​៣ប្រកួត​កន្លងមក​។​ Balotelli ដូចជា​ធ្វើបាន​ល្អ ហើយ​គេជឿថា អាជីព​របស់​កីឡាករ​រូបនេះដូចជា​រស់ឡើងវិញហើយ។

          លោក Raiola បាន​បន្តថា “​ក្រុម​បារាំង​ត្រូវ​ការ​​​ Balotelli។ គាត់គឺជា​កីឡាករ​ល្អនៅ​​លីក ហើយគាត់អាចនឹង​វិលត្រឡប់​ទៅ​កាន់​ក្រប​ខណ្ឌ​ PL វិញ៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់