adverise with khmeread 20160920 fatherkilldaughter police

ឪពុក​សម្លាប់​កូនស្រី​អាយុ ២១ ខែ​ចោល​ដោយសារ​កើត​ជំងឺ​ច្រ​ណែន​ក្មេង​

    ​យើង​ប្រហែលជា​ធ្លាប់​ច្រណែន​ស្ងាត់ៗ​ចំពោះ​កូន​របស់​យើង ជាពិសេស​នៅពេល​ពួកគេ​មាន​សុខភាព​ល្អ កម្លាំង​មាំមួន និង​មានឱកាស​រស់​បានយូរ​។​

​    ​ប៉ុន្ដែ​មានរឿង​អ្វី​កើតឡើង​ប្រសិនបើ​ភាព​ច្រណែន​នោះ​ទៅជា​ការ​ច្រណែន​ដ៏​គ្រោះថ្នាក់​នោះ​?

​    ​លោក Ryan Lawrence វ័យ ២៥ ឆ្នាំ បានសម្លាប់​កូនស្រី​អាយុ ២១ ខែ​របស់ខ្លួន​ជាមួយនឹង​ដង​វាយ​កូន​បាល់ ដោយសារតែ​គាត់​ច្រណែន​ពី​ការយកចិត្តទុកដាក់​ដែល​នាង​ទទួលបាន​ពី​មនុស្ស​គ្រប់គ្នា​។​

​    ​កូនស្រី​របស់គាត់ Maddox បាន​តស៊ូ​ជោគជ័យ​ប្រឆាំង​ជំងឺមហារីក​ភ្នែក​ដ៏​កម្រ និង​មាន​មនុស្ស​ជាច្រើន​បង្ហាញ​ពី​ការព្រួយបារម្ភ​សម្រាប់​នាង​។​

​    ​យោងតាម​របាយការណ៍ Washington Post លោក​មេធាវី Bill Fitzpatrick នៅ​សង្កាត់ Onondaga Country ទីក្រុង​ញ៉ូ​វ​យ៉​ក បាន​និយាយ​ជាមួយនឹង​ប៉ូលិស​ថា មូលហេតុ ដែល​លោក Lawrence ធ្វើឃាត​កូន​របស់ខ្លួន អាចមកពី​ការ​ច្រណែន​។​

​    ​យោងតាម​វេ​ប​សាយ Metro គាត់​បាន​ទទួលស្គាល់ថា​បាន​វាយ​កូន​របស់ខ្លួន​រហូតដល់​ស្លាប់ មុនពេល​គាត់​ដុត​សាកសព​ជាមួយនឹង​អាវុធ​ធ្វើឃាត​ក្នុង​រណ្ដៅ​ភ្លើង​រយៈពេល​បី​ម៉ោង​។​

​    ​គាត់​បន្ទាប់មក​យក​សាកសព​ទៅ​ចោល​ក្នុង​សមុទ្រ​នៅ​តំបន់ Onondaga សង្កាត់ Syracuse ទីក្រុង​ញ៉ូ​វយ​ក ដោយ​ចង​ផេះ​សាកសព​ជា​កញ្ចប់​។​

​    ​សាកសព​របស់ Maddox ត្រូវបាន​គេ​រកឃើញ​នៅ​ថ្ងៃទី ២១ ខែកុម្ភៈ ដោយ​ប៉ូលិស​មុជទឹក​ស្វែងរក​អស់​រយៈពេល ៣៦ ម៉ោង បន្ទាប់ពី​មានការ​រាយការណ៍​ថា​បាត់​ខ្លួន​។​

​    ​ជនសង្ស័យ​ត្រូវបាន​ឃុំខ្លួន​រយៈពេល ៣ ថ្ងៃ បន្ទាប់ពី​ធ្វើឃាត​រួច​។ ម្ដាយ​របស់ Maddox បាន​រាយការណ៍​ប្រាប់​ប៉ូលិស បន្ទាប់​នាង​រកឃើញ​កូន​លិខិត​ពី​ប្ដី​របស​នាង​ដោយ​ចង្អុល​បង្ហាញថា​គាត់​អាច​នឹង​ធ្វើបាប​ខ្លួនឯង ឬ​កូន​របស់​ពួកគេ នេះ​បើ​យោងតាម​វេ​ប​សាយ Washinton Post ។​

​    ​យ៉ាងណាមិញ ជនល្មើស​នឹងត្រូវ​កាត់​ទោស​នៅ​ខែ​ក្រោយនេះ​ពីបទ​មនុស្សឃាត ហើយ​អាច​ប្រឈមមុខ​នឹង​ការកាត់ទោស​ជាប់គុក​ពី ២៥ ឆ្នាំទៅ​មួយជីវិត​៕

 

adverise with khmeread

មតិយោបល់