adverise with khmeread 14445663 1126312817455592 1783836447 n

ប៉ូលិស​ស្រុក​ស្ទោងស្វែងរក​ម្ចាស់ម៉ូតូ​មួយគ្រឿង ខណៈជនសង្ស័យ២នាក់ ​ពាក់ព័ន្ធ​ករណី​ចោរកម្ម​រត់បាត់

    កំពង់ធំ ៖ កម្លាំង​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ស្ទោង និង​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​បានធ្វើការ​ល្បាត​ត្រួតពិនិត្យ ប្រទះ​ជនសង្ស័យ ២ នាក់ នៅពេល​ប៉ូលិស​ហៅ​ឈប់​ត្រួតពិនិត្យបាន​ជិះ​ម៉ូតូ​គេច​រត់ តែ​បាន​ដេញតាម​ពីក្រោយ​នៅ​ថ្ងៃទី២១​ ​កញ្ញា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​៦ ​ដល់​៧​យប់។​

    ពេលនោះ​ជនសង្ស័យ​ក៏បាន​ផ្តួល​ម៉ូតូ​ចោល​ហើយ​រត់​កាត់​ស្រូវ​ចូល​គុម្ពោត​ព្រៃ ស្ថិតក្នុង​ភូមិ​ព្រះ​នង្គ័ល​ ឃុំ​ចំណារ​ក្រោម។ ពេលនោះ​ស្ថានភាព​យប់​ងងឹត​ប៉ូលិស​ក៏​បន្ថែម​កម្លាំង​ព័ទ្ធ រុក​រកតែ​ពុំ​ឃើញ។​

    ប៉ូលិស​ក៏​យក​ម៉ូតូ​មក​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ស្ទោង​ធ្វើការ​ស្រាវជ្រាវ​រយៈ​ពេល​មួយ​ព្រឹក​នេះ​ តាមរយៈ​ក្រុមហ៊ុន​ម៉ូតូ​ហុងដា​ទើប​ដឹងថា ម៉ូតូ​នេះ​ម្ចាស់​ដែល​ទិញ​មានឈ្មោះ ទេ​ត សុ​ភ័​ក្ត្រិ ​ភេទប្រុស មាន​ទីលំនៅ​សង្កាត់​ចោមចៅ រាជធានី​ភ្នំពេញ​ ជា​ប្រភេទ​ទិញ​បង់​រំ​លោះ។​

    ប៉ូលិស​បន្តថា ម៉ូតូ​នេះ​ម៉ាក​នេះ​ហុងដាC125​ សេរី 2016 មាន​លេខ​តួ​ និង​លេខ​ម៉ា​ស៊ីន 9539813 (​ពណ៌​ខ្មៅ​)។​

    ប៉ូលិស​ សន្និដ្ឋាន​បឋម អាច​ជនសង្ស័យ​លួច​ពី​កន្លែង​ណាមួយ​មក។ ហើយ​កំពុង​ទំនាក់ទំនង​បន្ត​ដើម្បី​ស្វែងរក​ម្ចាស់៕

adverise with khmeread

មតិយោបល់