adverise with khmeread 2

នាង Sunny Leone៖ វាមិនខុសឆ្គងអ្វីទេដែលថតរឿងកំប្លែងសិច Mastizaade

​អតីត​តួកុន​សិច​កូនកាត់​ឥណ្ឌា​-​កាណាដា នាង Sunny Leone ដែល​យើង​នឹង​ឃើញ​រូបនាង​ក្នុង​រឿង​កំប្លែង​សិច Mastizaade និយាយថា អ្នកដឹកនាំ​រឿង​បានធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍ល្អ ដោយ​ពុំ​យល់ថា​ខុសឆ្គង​អ្វី​ទាំងអស់​ចំពោះ​ការថត​ខ្សែភាពយន្ត​បែបនេះ​។​

​នាង​បាន​និយាយថា "​រាល់​តួអង្គ​ប្រុស​និង​ស្រី​មាន​សិទ្ធិ​ក្នុង​ការមិន​សម្តែង​ឬ​សម្តែង​ឈុត​ឆាក​ក្នុង​រឿងនេះ ហើយ​តួ​ភាគច្រើន​មិន​ហ៊ាន​សម្តែង​ទេ ប៉ុន្តែ​សម្រាប់​ខ្ញុំ​និង​លោក Milap Zaveri (​អ្នកដឹកនាំ​រឿង​) បាន​អង្គុយ​ជាមួយគ្នា​និង​បានសម្រេច​ពីអ្វី​ដែល​យើង​អាច​ធ្វើបាន​។ គាត់​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍ល្អ​។ ខ្ញុំ​មាន​អារ​ម្ម​ណ៏​ថា អ្វី​ក៏ដោយ​ដែល​យើង​ថត​សម្រាប់​រឿង Mastizaade គឹ​វា​មិន​ខុសឆ្គង​នោះទេ ហើយ​ខ្ញុំ​មិន​បារម្ភ​ពី​ប្រតិកម្ម​របស់​ទស្សនិកជន​ចំពោះ​ខ្ញុំ​ទេ​"​។​

​នាង Sunny មាន​អារម្មណ៍​ថា មនុស្ស​រាល់គ្នា​មានការ​យល់ឃើញ​ខុសគ្នា​ចំពោះ​រូបនាង ប៉ុន្តែ​នាង​មិនសូវ​ឈឺក្បាល​ខ្លាំង​ចំពោះ​រឿងនេះ​នោះទេ​។ នាង​បាន​និយាយថា "​ជាធម្មតា​ទេ​ដែល​ទស្សនិកជន​យល់ឃើញថា​ខ្ញុំ​អាចធ្វើ​អ្វីៗ​បាន​ដូច​នៅក្នុង​ការសម្តែង (​ថត​សិច​) តែ​ធាតុពិត​ខ្ញុំ​មិនអាច​ធ្វើ​ដូច្នោះ​បានទេ​"​។​

​រឿង​កំប្លែង​សិច​នេះ​ត្រូវបាន​សហការ​ដោយ​លោក Pritish Nandy និង​លោកស្រី Rangita Pritish Nandy ហើយនឹង​ត្រូវ​ចាក់​បញ្ចាំង​ក្នុង​ខែមករា ទី​២៩ នេះ​។ លោក Tusshar Kapoor និង Vir Das និង​តារា​ជាច្រើន​ទៀត​ក៏​ស្ថិតក្នុង​ខ្សែភាពយន្ត​នេះដែរ​៕

 

adverise with khmeread
ប្រភព៖ បូលីវូដ​បាប់​ប​ល​

មតិយោបល់