adverise with khmeread Unnamed %281%29

ប៉ូលិស​ក្រុង​ខេមរភូមិន្ទ​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ពីបទ​បង្ក​របួសស្នាម

    កោះកុង ៖ កម្លាំង​អធិការដ្ឋាន​ក្រុង​ខេមរភូមិន្ទ ដឹកនាំ​ដោយ​លោក​វរៈសេនីយ៍ត្រី មីន រស្មី អធិការ​ក្រុង​សហការ​ជាមួយ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​ស្រាល​ខេត្ត​និង​កម្លាំង​អន្តរាគមន៍ ចុះ​ប​ង្រា​ប​ករណី​បង្ក​របួសស្នាម ឃាត់ខ្លួន ៣​នាក់ ប្រុស នៅ​ព្រឹក​ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​រួមមាន​១-ឈ្មោះ ណ​ម ភស្តា ភេទ​ប្រុស អាយុ១៩​ឆ្នាំ, ២-ឈ្មោះ គង់ សារ៉ាត់ ភេទ​ប្រុស អាយុ១៨​ឆ្នាំ និង​៣-ឈ្មោះ លី ចាន់​ថៃ ភេទ​ប្រុស អាយុ២០​ឆ្នាំ មាន​ដីកាចាប់ខ្លួន ចេញ​ដោយ​ចៅក្រម ចេង ប៊ុនលី ពីបទ​ហិង្សា​បង្ក​របួសស្នាម​មាន​ស្ថាន​ទំងន់ទោស។​

    ក្នុងករណីនេះ​ប៉ូលិស​បាន​សាកសួរ និង​បំពេញ​សំណុំរឿង ជនសង្ស័យ​ទាំងបី​ប្រើប្រាស់​គ្រឿងញៀន​ទាំងអស់៕

adverise with khmeread

មតិយោបល់