adverise with khmeread Unnamed

បើក​វគ្គ​បណ្តុះបណ្តាល​អាជ្ញាកណ្តាល និង​ចៅក្រម កីឡាអត្តពលកម្ម​ត្រៀម​កីឡា​ជាតិ​

    ភ្នំពេញ ៖ វគ្គ​បណ្តុះបណ្តាល​ស្តីពី​អាជ្ញាកណ្តាល និង​ចៅក្រម​កីឡាអត្តពលកម្ម​រយៈពេល​ពេល​៥​ថ្ងៃ ដែល​គ្រោង នឹង​បញ្ចប់​ថ្ងៃ​សុក្រ​ស្អែក​នេះ គឺ​ដើម្បី​ពង្រឹងគុណភាព និង​សមត្ថភាព​របស់​អាជ្ញាក​ណ្តា​ល និង​ចៅក្រម​នានា ប្រយោជន៍​ត្រៀម​ផ្តល់​ពិន្ទុ និង​កាត់សេចក្តី​របស់​កីឡាករ កីឡាការិនី​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ លើក​ទី​១ ឆ្នាំ​២០១៦ ដែល​នឹង​ចូលមក​ដល់​នា​ថ្ងៃទី​២៥​ តុលា​ខាងមុខនេះ​។​

    លោក ប៉ែន វុទ្ធី អគ្គលេខាធិការ​សហព័ន្ធ​កីឡាអត្តពលកម្ម​ស្ម័គ្រ​ចិត្តបាន​ថ្លែងថា វគ្គ​បណ្តុះបណ្តាល​នេះ​រៀបចំឡើង​ដោយ​សហព័ន្ធ ក្រោម​ជំនួយ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុង​គោលដៅ ធ្វើឱ្យ​ការប្រកួត​កីឡា​ជាតិ​លើក​ទី​១ នេះ​កាន់តែ​ភាពល្អប្រសើរ​ឡើង​ជាង​ការប្រកួត​ជើងឯក​ប្រចាំឆ្នាំ​នានា នា ពេលកន្លងមក​។ 

    លោក​បន្ថែមថា នេះ​ជាវ​គ្គ​ដែល​នឹង​ផ្តល់​ផលប្រយោជន៍ ឬ​បំពេញបន្ថែម ដើម្បី​ធ្វើឱ្យ​ការផ្តល់​ពិន្ទុ និង​កាត់សេចក្តី​ជូន​ដល់​អត្ត​ព​លិ​ក​កាន់តែ​សុ​ក្រិត ដែល​អាច​ទទួលយកបាន​។​

    លោក​អគ្គ​លេខ​ធិ​ការ​រូបនេះ​អះអាងថា សិក្ខាកាម ដែលជា​អាជ្ញាកណ្តាល និង​ចៅក្រម​នេះ​មាន​ចំនួន​៣៨​នាក់ មកពី​ស្ថាប័ន​ពាក់ព័ន្ធ​នានា​។​

    សូមបញ្ជាក់ថា វគ្គ​បណ្តុះបណ្តាល​អត្តពលក​ម្ម​នេះ​សិក្សា​ផ្តោត​សំខាន់​លើ​ផ្នែក​លោត ផ្នែក​ចោល​ជាដើម​។ ចំពោះ​ការ ប្រកួត ប្រសិនបើ​មាន​កីឡាករ ឬ​កីឡាការិនី​លើសពី​៨​នាក់ តម្រូវឱ្យ​កីឡាករ​ម្នាក់ៗ​ប្រកួតប្រជែង​ចំនួន​៣​ដង ដើម្បី​សម្រាំង​ទុក​សម្រាប់​ឡើងទៅ​កាន់​វគ្គ​បន្ត​៕

adverise with khmeread

មតិយោបល់