adverise with khmeread Untitled 1

ម្តាយ​អង្វរ​កូនស្រី​បវរកញ្ញា​អាយុ ១៧ ឆ្នាំ​ឱ្យ​វិល​ត្រឡប់មក​ស្រុក​វិញ ក្រោយ​ឮដំណឹង​ថា​នាង​ទៅ​លក់​ព្រហ្មចារី​នៅ​ឌុយ​បៃ​ក្នុងតម្លៃ​ដ៏​ថ្លៃ​

    ​ម្ដាយ​ម្នា​ក់បាន​អង្វរ​កូនស្រី​សម្រស់​ដូច​មហាក្សត្រិយ៍​វ័យ ១៧ ឆ្នាំ​ឱ្យ​ត្រឡប់មកផ្ទះ​វិញ ចំពេល​មានការ​អះអាងថា​នាង​បាន​ហោះ​ពី​ផ្ទះ​នាង​នៅ​រុស្ស៊ី​ទៅ​ឌុយ​បៃ​ដើម្បី​លក់​ព្រហ្មចារី​ក្នុងតម្លៃ ១ ម៉ឺន​ផោន​។​

​    ​នាង Anna Feschenko អាយុ ១៧ ឆ្នាំ ជាតា​រា​ម៉ូ​ដែល​ម្នាក់ និង​ជា​កញ្ញាឯក​រង​ក្នុង​កម្មវិធី​ប្រឡង​បរ​វក​ញ្ញា Miss Moscow ក្នុង​ខែមិថុនា បានធ្វើ​ដំណើរ​ទៅ​អារ៉ាប់​រួម​អេ​មី​រ៉ា​ត ក្រោយពី​អះអាងថា​ការធ្វើដំណើរ​នេះ​ជា​រង្វាន់​បាន​ពី​ប្រកួត​បវរកញ្ញា​។​

​    ​ប៉ុន្ដែ​មិត្តភក្តិ​របស់​នាង​បាន​បដិសេធថា​វា​មិនមែនជា​រង្វាន់​ទេ និង​បាន​និយាយថា វា​ជា​ចេតនា​ពិត​របស់​នាង​ដើម្បី​ចូលរួម​សេវា​បម្រើ​ផ្លូវភេទ​មួយ ដែល​នាង​នឹង​ប្រគល់​ព្រហ្មចារី​ឱ្យទៅ​ភ្ញៀវ​អារ៉ាប់​ដើម្បី​ប្តូរ​យកប្រាក់​។​

​    ​នាង​សង្ឃឹមថានឹង​រកប្រាក់​ដើម្បី​បង់ថ្លៃ​សិក្សា​នៅ​សាកលវិទ្យាល័យ​របស់​នា​ង​ក្នុង​ទីក្រុង​មូ​ស្គូ​។ គូកន​ធ្វើដំណើរ​ជាមួយ​នាង​ឈ្មោះ Ekaterina វ័យ ១៩ ឆ្នាំ​បាន​ចាកចោល​នាង នៅពេល​នាង​បានដឹងថា​បវរកញ្ញា Feschenko មាន​ចេតនា​ទៅធ្វើ​ការ​នៅ​ឌុយ​បៃ​ដើម្បី​លក់​ព្រហ្មចារី​។​

​    ​នាង Ekaterina បាន​និយាយថា "​ខ្ញុំ​បានធ្វើ​ដំណើរ​ទៅ​ទីនោះ ដោយសារ Anna បាន​អ​ញ្ចើ​ញ​ខ្ញុំ និង​បាន​និយាយថា វា​គឺជា​រង្វាន់​បង់​ដោយ​ការប្រកួត Miss Moscow"​។​

​    ​"​ត្រឹមតែ​ពីរ​ថ្ងៃ យើង​បាន​មានរឿង​អាស្រូវ​មួយ នៅពេល​ខ្ញុំ​ដឹង​ការពិត​ថា​ហេតុអ្វី​យើង​នៅ​ទីនោះ​។ ខ្ញុំ​បាន​ប្រាប់ Anna ថា​ខ្ញុំ​នឹងមិន​នៅទីនេះ​ទេ ហើយនឹង​ត្រឡប់ទៅផ្ទះ​វិញ​។ Anna បាន​ព្យាយាម​ជំរុញ​ខ្ញុំ​ឱ្យ​ចាកចេញ​ឱ្យ​ឆ្ងាយ និង​ទុក​នាង​ចោល​ម្នាក់ឯង​នៅ​ទីនោះ​។ ប៉ុន្ដែ​ខ្ញុំ​មិន​ត្រូវការ​ការងារ​ប្រភេទ​នេះ​ទេ​"​។​

​    ​ឪពុកម្ដាយ​របស់ Ekaterina ដែល​ហោះ​ទៅ​ឌុយ​បៃ​ដើម្បី​នាំ​កូនស្រី​មកវិញ បាន​ជូនដំណឹង​ទៅ​ម្ដាយ​របស់ Anna ដែល​តេ​ប្រាប់​ប៉ូលិស​រុស្ស៊ី​ឱ្យជួយ​រឿងនេះ​។ នេះ​បើ​យោងតាម​វេ​ប​សាយ Life.ru ។​

​    ​នាង Ekaterina បាន​បន្ថែមថា "​ខ្ញុំ​ជឿថា Anna មាន​សិទ្ធិ​ដឹង​រឿងនេះ​។ វា​ជា​ឣ​ភ័យ​ឯកសិទ្ធិ​មួយ​នៅ​អារ៉ាប់​រួម​ដែល​នៅ​ព្រហ្មចារី​។ ហើយ Anna គ្រាន់តែ​ចាប់អារម្មណ៍​ជាមួយនឹង​ទឹកប្រាក់​ដែល​នាង​នឹង​ទទួលបាន​ប៉ុណ្ណោះ​"៕

adverise with khmeread
ប្រភព៖ Daily Mail

អ្នកនឹងចូលចិត្ត

មតិយោបល់