adverise with khmeread Unnamed %283%29

រកឃើញអ្នក​ឈ្នះ​មេដាយ​ ៣ ​វិញ្ញាសា​ ក្នុងថ្ងៃទី ​២ នៃព្រឹត្តិការណ៍​កីឡា​វ៉ូ​វី​ណា​ម​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ ​២០១៦

    ភ្នំពេញ ៖ ព្រឹត្តិការណ៍​កីឡា​វ៉ូ​វី​ណា​ម​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០១៦ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ថ្ងៃទី ២២ ខែកញ្ញា​នេះ ក្រុម​កីឡាករ​-​កីឡាការិនី​វ៉ូ​វី​ណា​ម​សាកលវិទ្យាល័យ អាស៊ី​អឺរ៉ុប ឈ្នះ​បាន​មេដាយ​ចំនួន​៣ លើ​៣ វិញ្ញាសា ក្នុងនោះ​មាន​មេដាយមាស ប្រាក់ និង​សំរិទ្ធ​។​

    លោក ពៅ ហុក គ្រូបង្វឹក​ក្រុមកីឡា​វ៉ូ​វី​ណា​ម​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប​បាន​មានប្រសាសន៍ថា ចំពោះ ការប្រកួត​កីឡា​វ៉ូ​វី​ណា​ម ថ្នាក់ជាតិ​ឆ្នាំ​២០១៦ នេះ​ក្រុមកីឡា​វ៉ូ​វី​ណា​ម​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប​អាចមាន​ការ កើនឡើង​មេដាយ​ជាមិនខាន ដោយ​គ្រាន់តែ​រយៈពេល​២​ថ្ងៃ​ក្លឹប​របស់លោក​ដណ្តើម​មេដាយ​៣​គ្រឿង​ហើយ ស្រប​ពេលដែល​វិញ្ញាសា​មួយចំនួន​កំពុង​បន្ត​ឡើងទៅ​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ និង​ផ្តាច់ព្រ័ត្រ នា​ថ្ងៃស្អែក​។​

    លោក​បាន​បន្តទៀតថា ក្រុម​កីឡាករ​-​កីឡាការិនី​វ៉ូ​វី​ណា​ម​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប​ទទួលបាន​មេដាយ មាស​មួយគ្រឿង កីឡាករ ទិន ឌិន ក្នុង​វិញ្ញាសា​ប្រយុទ្ធ​ប្រភេទ​ទម្ងន់ ៥០​ គីឡូក្រាម​បុរស​ឯកត្តជន, ​មេដាយប្រាក់ បាន​ទៅលើ​កីឡាការិនី សម សូ​នី​តា ​ក្នុង​វិញ្ញាសា​សម្តែង​មេគុណ​នារី​ឯកត្តជន  និង​មេដាយសំរិទ្ធ​បាន​ទៅលើ កីឡាការិនី ម៉ៅ​ម៉ូ​នី​តា ចាន់ សីហា និង​កីឡាការិនី សម សូ​នី​តា ក្នុង​វិញ្ញាសា​សម្តែង​មេគុណ​ជា​ក្រុម​នារី​។​

    កាលពី​ឆ្នាំមុន​យើង​រកបាន​មេដាយ​៦​គ្រឿង ក្នុងនោះ​មាន​មេដាយមាស ២​គ្រឿងប្រាក់​៣​គ្រឿង និង សំរិទ្ធ ១​គ្រឿង ដែលមាន កីឡាករ​-​កីឡាការិនី​១០​នាក់ ប៉ុន្តែ​ឆ្នាំនេះ​យើង​បាន​បញ្ជូន​កីឡាករ​-​កីឡាការិនី​១៥​នាក់​។ គេ​សង្ឃឹមថា នឹង​ទទួលបាន មេ ដាយ ចាប់ពី​៨ ទៅដល់​១២ គ្រឿង​ទាំង​មាស ប្រាក់ និង​សំរិទ្ធ​ទៀត​ដែរ​។  

    សូមបញ្ជាក់ថា ព្រឹត្តិការណ៍​ឆ្នាំនេះ​ទាក់ទាញ​បាន​កីឡាករ​-​កីឡាការិនី​ចូលរួម​ចំនួន​១២៣​នាក់ ក្នុងនោះ មាន កីឡាការិនី ចំនួន​២៦ នាក់ ដោយមាន​ក្លិប​ចំនួន​៧​ចូលរួម គឺ​ក្លិប​វ៉ូ​វី​ណា​ម​វិទ្យាល័យ​ជាស៊ីម​សាមគ្គី​ក្លិប​វ៉ូ​វី ណា​ម​, អង្គការ​សង្គ្រោះ​កុមារ​កម្ពុជា​, ក្លិប​វ៉ូ​វី​ណា​ម​ក្រុមហ៊ុន​រ័ត្ន​សុខន​, ក្លិប​វ៉ូ​វី​ណា​ម​វិទ្យាល័យ​កោះ​សមាគម​វ៉ូ​វី ណា​ម​ក្រសួងមហាផ្ទៃ ,​ក្លិប​វិទ្យាល័យ​ជា ស៊ីម ផ្សារ​ដើមថ្កូវ និង​ក្លិប​វ៉ូ​វី​ណា​ម​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប​៕​

adverise with khmeread

មតិយោបល់