adverise with khmeread 389c349600000578 0 image a 51 1474447560401

Toure ត្រៀម​ធ្វើសង្គ្រាម​ជាមួយ Guardiola ក្រោយ​បដិសេធ​ចាក​ចេញពី​ទឹកដី​អង់គ្លេស និង​រង់ចាំ​សំណើ​របស់​ក្លឹប​ក្នុង Premier League

    ​Yaya Toure ចង់​បន្ត​ស្នាក់នៅ​ក្នុង​លី​ក​កំពូល​អង់គ្លេស Premier League ប្រសិនបើ​គាត់​ចាក​ចេញពី​មេឃ​ខៀវ Manchester City ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​ខែមករា​ខាងមុខនេះ​។​

​    ​ប្រធាន​ក្រុម​ជម្រើសជាតិ​កូត​ឌី​វ័រ​រូបនេះ ទទួលស្គាល់ថា​គាត់​មិនមាន​អនាគត​បន្ត​ទៀតឡើយ​នៅលើ​ទឹកដី Etihad ក្រោយ​ទំនាក់ទំនង​ធ្លាក់ចុះ​ដ៏​គួរឱ្យកត់សម្គាល់​រវាង​ភ្នាក់ងារ​ផ្ទាល់ខ្លួន​របស់គាត់​គឺ​លោក Dimitri Seluk និង​អ្នកចាត់ការ​ទូទៅ​ថ្មី​ក្រុម​មេឃ​ខៀវ​គឺ​លោក Pep Guardiola ។​

​    ​Toure បាន​ច្រានចោល​សំណើ​ពី​ប្រទេស​ចិន​ជាមួយ​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់ រួមជាមួយ​សំណើ​ដ៏​ពិ​សេសមួយ​ផ្សេងទៀត​ពី​ក្លឹប​យក្ស​អ៊ីតាលី Inter Milan ដោយសារតែ​មិន​ចង់​រើរ​គ្រួសារ​របស់គាត់​ចាក​ចេញពីផ្ទះ​ក្នុង​តំបន់​ជនបទ Cheshire ក្នុងប្រទេស​អង់គ្លេស​របស់ខ្លួន ហើយ​គាត់​នៅតែ​ចង់​លេង​នៅ​ក្របខ័ណ្ឌ​កម្រិត​កំពូល​នៅ​ប្រទេស​អង់គ្លេស​។​

​    ​មេឃ​ខៀវ​ចង់​លុបបំបាត់​តម្លៃ​ប្រាក់​ឈ្នួល​ចំនួន ២២​ម៉ឺន​ផោន​ក្នុង​មួយ​សប្តាហ៍​របស់ Toure ចេញពី​សៀវ​បញ្ជី​របស់ខ្លួន ហើយ​ពួក​នឹង​បើក​ការដោះដូរ​ដោយ​ជំហរ​ក្នុង​ទីផ្សារ​ដោះ​ខែមករា​ខាងមុខ​។​

​    ​រឿងនេះ​ត្រូវ​បានដឹងថា Man CIty នឹង​រៀបចំ​ឱ្យ​កីឡាករ​វ័យ ៣៣ ឆ្នាំ​រូបនេះ​ចាក​ចេញពី​ក្លឹប​ហើយ​ចូលរួម​ជាមួយ​ក្លឹប​ផ្សេងទៀត​នៅ Premier League​។​

​    ​Toure បាន​វិល​ត្រឡប់មក​ហ្វឹកហាត់​វិញ​ក្នុង​សប្តាហ៍​នេះ ប៉ុន្តែ​មិនត្រូវ​បានដាក់​បញ្ចូល​ក្នុង​ក្រុម​ដែល​បានធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​វែ​ល​ខាងត្បូង​សម្រាប់​ការប្រកួត EFL Cup ជាមួយ​ក្លឹប Swansea នោះទេ ព្រមទាំង​ការប្រកួត​នៅ​ថ្ងៃ​សៅរ៍​នេះ​ជាមួយ​ក្រុម Swansea ដដែល​៕

adverise with khmeread

មតិយោបល់