adverise with khmeread 14459694 1126345600785647 184077328 n

Filipe បង្ហាញ​ពីរ​បួស​បន្សល់​ពី​បាត​ស្បែកជើង​របស់ Suarez មើលទៅ​ពិតជា​ឈឺ​បំផុត ប៉ុន្តែ​ការឆ្លើយតប​របស់​តារា​ក្រុម Barcelona កាន់តែ​ឈឺចាប់​មួយកម្រិត​ទៀត​

​    ​ក្រុម​អ្នកមាន​បុណ្យ Barcelona បាន​បាត់បង់​ពិន្ទុ​មួយចំនួន​បន្ថែមទៀត​ក្នុង​ដំណើរ​ប្រជែង​ពាន​កំពូល​ប្រទេស​អេ​ស្ប៉ា​ញ​កាលពី​យប់មិញ​នេះ ខណៈ​ក្លឹប​មកពី​តំបន់​កាតា​ឡាន​មួយ​នេះ​ធ្វើបាន​ត្រឹម​លទ្ធផល ១-១ ប៉ុណ្ណោះ​នៅលើ​ទឹកដី Camp Nou ក្នុងការ​ប្រកួត​ជាមួយ Atletico Madrid ។​

​    ​ក្រុម​របស់លោក Luis Enrique បច្ចុប្បន្នកំពុង​ស្ថិតក្នុង​ចំណាត់ថ្នាក់​ទី​បី​ក្នុង​ក្របខ័ណ្ឌ La Liga ជាមួយនឹង​ពិន្ទុសរុប​ចំនួន ១០​ពិន្ទុ បន្ទាប់ពី​ការប្រកួត​ចំនួន​ប្រាំ​លើក​កន្លងមកនេះ ស្របពេល​លេខ​ពីរ Sevilla មាន ១១​ពិន្ទុ និង​កំពូល​តារាង Real Madrid មាន​១៣​ពិន្ទុ​ក្នុង​ដៃ​។​


​    ​
​    ​អំឡុង​ការប្រកួត​ដ៏​គួរឱ្យ​ជក់ចិត្ត​រវាង​ក្លឹប​យក្ស​ទាំងពីរ​នេះ អតីត​ខ្សែការពារ​ស្លាប​ឆ្វេង​របស់ Chelsea គឺ​កីឡាករ Filipe Luis បាន​ទទួលរង​បញ្ហា​របួស​ដ៏​គួរឱ្យខ្លាច​មួយ ដែល​បង្កដោយ Luis Suarez​។​

​    ​នៅ​នាទី​៨៣ តារាបាល់ទាត់​អន្តរជាតិ​អ៊ុយ​រូ​ហ្គា​យ Suarez ត្រូវបាន​អាជ្ញាកណ្តាល​ចាប់កំហុស​ចំពោះ​ការបង្ក​របួស​ទៅលើ​តារាបាល់ទាត់​អន្តរជាតិ​ប្រេ​ស៊ី​ល​ជាមួយនឹង​បាត​ស្បែកជើង​របស់គាត់ ខណៈ Filipe ព្យាយាម​ផ្តាច់​បាល់​ចេញពី​តំបន់​គ្រោះថ្នាក់​។​

​    ​ជើង​របស់ Suarez ពិតជា​មិនបាន​លើក​ខ្ពស់​រហូតដល់​ថ្នាក់​ពិន័យ​នោះឡើយ ប៉ុន្តែ​អតីត​ខ្សែប្រយុទ្ធ Liverpool រូបនេះ​បាន​បន្សល់​ស្នាមជើង​ទៅលើ Filipe​។​

​    ​បន្ទាប់ពី​ការប្រកួត Felipe Luis បាន​បង្ហោះ​រូបភាព​មួយ​សន្លឹក​ចូលទៅក្នុង​បណ្តាញ​សង្គម Instagram របស់គាត់ ដោយបាន​បង្ហាញ​ពី​ទំហំ​នៃ​របួស​របស់ខ្លួន​។​

​    ​បាត​ស្បែកជើង​របស់ Suarez បាន​បន្សល់​នូវ​ប្រហោង​មួយ​នៅលើ​ប្រអប់ជើង​របស់​ខ្សែការពារ Atletico ហើយក៏​មាន​ឈាម​ហូរ​ចេញមក​ផងដែរ​។​

​    ​Felipe ក៏បាន​និយាយ​ឌឺដង​ឱ្យ Suarez ថា "​យ៉ាងហោចណាស់​គាត់​មិនបាន​ប៉ះ​ខ្ញុំ​ឡើយ​!"​។ ចង់​សំដៅ​ថាបើ​មិន​ប៉ះ​ម៉េច​ក៏​របួស​ដល់​ថ្នាក់​នេះ​!!!

​    ​ប៉ុន្តែ​ផ្ទុយ​ពី​ការ​សុំទោស​សម្រាប់​កំហុស​របស់ខ្លួន Suarez បានបង្ហាញ​ការខឹង​សម្បារ​យ៉ាងខ្លាំង ពេលដែល​មាន​គេ​ចោទសួរ​អំពី​ការ​បង្ហោះ​នៅលើ Instagram របស់ Felipe បន្ទាប់ពី​ការប្រកួត ហើយ​គាត់​បាន​និយាយថា "​បាល់ទាត់​សម្រាប់​មនុស្ស​ប្រុស​។ អ្វី​គ្រប់យ៉ាង​គឺ​ស្ថិតនៅលើ​តារាង​។ ប្រសិនបើ​គ្រប់គ្នា​បង្ហោះ​ពីអ្វី​ដែល​កើតឡើង (​នៅលើ​ទីលាន​ចូលទៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ផ្ទាល់ខ្លួន​) ការប្រកួត​នេះ​នឹង​ក្លាយទៅជា​សៀក​មួយ​ប៉ុណ្ណោះ​"៕

 

adverise with khmeread

មតិយោបល់