អាជ្ញាធរ​ក្រុង​មែ​ល​ប៊​ន​ហាម​ប្រជាជន​ដោត USB Drive នេះ​ចូល​កុំព្យូទ័រ

​    ​ទីក្រុង​មែ​ល​ប៊​ន - ប្រជាជន​ក្នុង​សង្កាត់ Pakenham ជាយក្រុង​មែ​ល​ប៊​ន​ក្នុងប្រទេស​អូស្ត្រាលី​កាលពី​ថ្ងៃទី ២១ បាន​ទ​ទួ​ការព្រមាន​ពី​ប៉ូលិស ដោយ​ជំរុញ​ឱ្យ​ពួកគេ​ប្រុងប្រយ័ត្ន USB Drive ដែល​មាននៅ​ប្រអប់​សំបុត្រ​។​

​    ​ប៉ូលិស​រដ្ឋ Victoria បាន​និយាយថា​ប្រជាជន​នៅ​តំបន់ Pakenham បាន​រាយការណ៍​ថា​ពួកគេ​បាន​រកឃើញ USB ក្នុង​ប្រអប់​សំបុត្រ​របស់​ពួកគេ​។​

​    ​ប៉ូលិស​នៅ​ទីនោះ​បានឱ្យដឹងថា "​តាម​ការ​ដោត USB នោះ​ចូលក្នុង​កុំព្យូទ័រ ជនរងគ្រោះ​បានឃើញ​ការផ្ដល់ជូន​សេវា​ចាក់ផ្សាយ​ព័ត៌មាន​ក្លែងបន្លំ ព្រមទាំង​បញ្ហា​ធ្ងន់ធ្ងរ​ផ្សេងៗ​ទៀត​"​។​

​    ​"USB នោះ​ត្រូវបាន​គេ​ជឿថា​មាន​គ្រោះថ្នាក់​បំផុត ហើយ​សាធារណជន​ទាំងឡាយ​ត្រូវបាន​ជំ​រុញឱ្យ​ចៀសវាង​ដោត​វា​ទៅក្នុង​កុំព្យូទ័រ ឬក៏​ឧបករណ៍​ផ្សេងៗ​ជាដាច់ខាត​"៕

ប្រពភ៖ channelnewsasia

adverise with khmeread