adverise with khmeread 14429162 1066168273498087 64298566 n

ឃាត់ខ្លួនបុរសម្នាក់ពីបទជួញដូរ​គ្រឿងញៀននៅស្រុក​មណ្ឌលសីមា

    កោះកុង ៖ ឃាត់ខ្លួនបុរសម្នាក់តាម​ដីកា​បង្កា​ប់ របស់​សាលាដំបូង​ខេត្ត​លេខ ២១២ ក​-​ព​១៦ ចុះ​ថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ២០១៦ របស់​ចៅក្រម មីន មករា ដឹកនាំ​ដោយ​លោក វរៈសេនីយ៍ត្រី ជា សារិន អធិការ និងកម្លាំង​អធិការដ្ឋាន​នគរបាល​ ស្រុក​មណ្ឌលសីមានៅ​ព្រឹក​ថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ២០១៦។ 

    ប៉ូលិសនិយាយថា ជនជាប់ចោទឈ្មោះ ឡុង ហេង ហៅ​គា ភេទ​ប្រុស អាយុ ២៦ ឆ្នាំ មាន​ទីលំនៅ​ភូមិ ២ ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្តកោះកុង ពីបទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សា​ធាតុ​ញៀន។​

    ​វត្ថុតាង​រួមមាន៖ ម៉ា​ទឹកកក ៧,២៦ ​ក្រាម។​

    ករណីនេះ​កម្លាំង​ជំនាញ បាន​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​ចាត់ការ​តាម​និតិ​វិធី៕

adverise with khmeread

មតិយោបល់