adverise with khmeread 160922035022 harrier jet 2 exlarge 169

ធ្លាក់យន្តហោះចម្បាំងអាមេរិកនៅកោះ Okinawa ប្រទេសជប៉ុន

    ពីឡុតកងទ័ពម៉ារីនអាមេរិកម្នាក់ចុចឆ័ត្រយោងលោតចុះដោយសុវត្ថិភាព នៅពេលយន្តហៅរបស់គាត់បានធ្លាក់ចូលទឹកនៅឯកោះ Okinawaរបស់ប្រទេស​ជប៉ុន ។​ នេះបើយោងតាមមន្ត្រីជប៉ុនបាននិយាយ។

    យោងតាមឆ្មាំសមុទ្រក្នុងតំបន់បានឱ្យដឹងថា យន្តហោធុន AV-8B Harrier Jump បានចេញពីមូលដ្ឋានកងទ័ពអាកាសអាមេរិក Kadena US​ Air Base ហើយបានធ្លាក់នៅចម្ងាយ ១៥៣ គីឡូម៉ែត្រពីចំណុច Hedo Cape ​នៃកោះ Okinawa។ 

    ឆ្មាំសមុទ្រជប៉ុនបានដាក់ពង្យាយក្រុមជួយសង្រ្គោះនៅវេលាម៉ោង ២ រសៀល (ម៉ោងក្នុងតំបន់) ហើយ ២ ម៉ោងក្រោយមកពួកគេបានទទួលបានរបាយការណ៍មួយដែលបានរាយការណ៍ថា យ៉ាងហោចណាស់ មនុស្សម្នាក់ត្រូវបានទាញចេញពីកន្លែងធ្លាក់យន្តហោះ។

    កងកម្លាំងម៉ារីនឈ្មោះ Marine Expeditionary Force បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា
អ្នកបើកយន្តហោះបានគេចចេញពីយន្តហោះបាន ហើយត្រូវបានជួយសង្រ្គោះដោយក្រុមមួយពីកងទ័ពអាកាសអាមេរិក៕

ប្រពភ៖ cnn

adverise with khmeread

មតិយោបល់