adverise with khmeread Ass

នេះ​ជា​វិធី​បញ្ឈប់​ស្រមុក​យ៉ាង​ងាយស្រួល ប៉ុន្តែ​គ្មាន​នរណាម្នាក់​ដឹង​ទាល់តែសោះ​!

    ​* គ្រឿងផ្សំ​
​    ​- ទឹក ១/២ កែវ​
​    ​- ក្រូចឆ្មា ១/៤ ផ្លែ​
​    ​- ខ្ញី ១ ដុំ​តូច​
​    ​- ផ្លែ​ប៉ោម ២ ផ្លែ​
​    ​- ការ៉ុត ២

​    ​* របៀប​ធ្វើ និង​ប្រើប្រាស់​៖
​    ​ងាយស្រួល​បំផុត អ្នក​គ្រាន់តែ​យក​គ្រឿងផ្សំ​ទាំងអស់​ដាក់ចូល​ក្នុង​ម៉ាស៊ីន​ទឹកក្រឡុក និង​កិន​បញ្ចូល​គ្នា​ឱ្យ​សព្វ​ជាការ​ស្រេច​។ ហើយ​ត្រូវ​ពិសា​ភេសជ្ជៈ​នេះ​មួយ​កូន​ពែង​មុន​ចូល​គេង ១ ម៉ោង​។ សល់​ប៉ុន្មាន​ក្លាសេ​ទុក​ផឹក​ស្អែក​ទៀត​។ នេះ​ជា​ភេសជ្ជៈ​បង្ការ​ស្រមុក ប៉ុន្ដែ​បើ​ចង់​មាន​ប្រសិទ្ធិភាព​ត្រូវ​ចៀសវាង​ភេសជ្ជៈ​កំប៉ុង និង​អាហារ​មួយចំនួន ដែល​នឹង​ធ្វើឱ្យ​អ្នក​ស្រមុក​មិន​បាត់​។​

​    ​* អាហារ​និង​ភេសជ្ជៈ​ត្រូវ​ចៀសវាង​នោះ​គឺ​៖
​    ​- មិនត្រូវ​ពិសា​អាហារ​ដែល​ពិបាក​រំលាយ​។​
​    ​- ត្រូវ​ប្រាកដថា​អ្នក​ចៀសវាង​អាហារ​កែច្នៃ និង​ភេសជ្ជៈ​កែច្នៃ (​កំប៉ុង​)​។​
​    ​- មិនត្រូវ​ទទួលទាន​ជាតិ​ស្រវឹង​ច្រើន​ទេ​។​
​    ​- ចៀសវាង​អាហារ​ក្រៀម​។​
​    ​- ចៀសវាង​ទទួលទាន​សូកូឡា​ច្រើន ត្រឹម​បន្តិចបន្តួច​គឺ​បាន​ហើយ​៕

​ប្រភព​៖ healthylifecentar

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់