Untitled 1

របាយការណ៍​៖ កូរ៉េខាងត្បូង​មិន​ខ្ចី​រវល់​រឿង​ផ្តល់ជំនួយ​សង្គ្រោះ​ដល់​ជនរងគ្រោះ​ទឹកជំនន់​នៅ​កូរ៉េខាងជើង​ទេ ព្រោះ​រដ្ឋ​គេ​មិន​ខ្វល់​ពី​ប្រជាជន​ខ្លួន​ផង​នោះ​

    ​យោងតាម​ប្រភពព័ត៌មាន Channelnewsasia ដែល​ដកស្រង់​ចេញពី​ទីភ្នាក់ងារសារព័ត៌មាន Yonhap របស់​កូរ៉េខាងត្បូង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បានឱ្យដឹងថា ក្រសួងការបរទេស​កូរ៉េខាងត្បូង​បាន​បដិសេធ​នូវ​រាល់​លទ្ធភាព​ផ្តល់ជំនួយ​សង្គ្រោះ​ទឹកជំនន់​ដល់​អ្នកជិតខាង​ភាគ​ខាងជើង​របស់ខ្លួន​។​

​     លោក Sun Nahm-kook អ្នកនាំពាក្យ​ឱ្យ​ក្រសួងការបរទេស​កូរ៉េខាងត្បូង​បាន​និយាយថា "​កូរ៉េខាងជើង​បាន​ព​ន្លឿ​ន​ទៅមុខ​នូវ​ការសាកល្បង​នុយក្លេអ៊ែរ​ទី ៥ របស់ខ្លួន​កាលពី​ខែកញ្ញា សូម្បី​កំពុងមាន​ទឹកជំនន់​"​។​

​    ​លោក Sun និ​យា​យា "​ការចំណាយ​ធ្វើការ​សាកល្បង​នុយក្លេអ៊ែរ និង​កាំជ្រួច​របស់​កូរ៉េខាងជើង​មាន​ចំនួន​ប្រមាណ ២០០ លាន​ដុល្លារ ហើយ​ចំនួន​នេះ​គឺ​លើសពី​ការខូចខាត​ពី​ទឹកជំនន់​ទៅទៀត​"​។ 

​     លោក​បន្ថែមទៀតថា "​នេះ​ជា​រឿង​គួរ​ពិចារណា នៅពេល​គិត​អំពី​ការ​ផ្តល់ជំនួយ​នានា​"​។ 

​    ​លោក Sun និយាយថា កូរ៉េខាងជើង​មិន​ខ្វល់​ពី​ជីវិត​ប្រជាជន​ខ្លួនឯង ខ្វល់​តែ​ពី​រឿង​អភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ និង​កាំជ្រួច ដែល​នេះ​ជា​រឿង​មិនអាច​អត់ឱន​ឱ្យ​បានទេ​។ 

​    ​តាម​សេចក្តីរាយការណ៍ កូរ៉េខាងជើង​បាន​កំពុង​រងគ្រោះ​ទឹកជំនន់​អាក្រក់​បំផុត​នៅ​រដូវក្តៅ​នេះ ដោយ​អង្គការសហប្រជាជាតិ​ព្យាករណ៍​ថា ជន​កូរ៉េខាងជើង​ស្លាប់ ១៣៨ នាក់ និង បាត់​ខ្លួន​ជាង ៤០០ នាក់​៕

ប្រភព៖ Channelnewsasia

អ្នកនឹងចូលចិត្ត

មតិយោបល់