adverise with khmeread Aa

ប្រសិនបើ​សាច់ញាតិ​ដើរ​មិន​រួច​ដោយសារ​ប្រេះ​ឆ្អឹង ឬ ឈឺសន្លាក់​រ៉ាំរ៉ៃ សាកល្បង​ទឹក​ស្លឹកគ្រៃ​!

    ​ស្ត្រី​ជនជាតិ​ថៃ​មួយរូប​ឈ្មោះ ម៉ុង និយាយថា ម្តាយ​គាត់​ឈឺ​ជើង​ត្រង់​កន្លែង​ប្រេះ​ឆ្អឹង និង​ឈឺសន្លាក់ មិនអាច​ដើរ​រួច​ទេ ប៉ុន្តែ​គាត់​បាន​សាកល្បង​វិធី​បុរាណ​មួយ ស្រាប់តែ​ជើង​ម្តាយ​ចំណាស់ ៦០ ប្លាយ​អាច​ដើរ​ឡើងវិញ​បាន​។​

​    ​លោកស្រី​និយាយថា ពី​ដើម​គេ​យក​ស្លឹកគ្រៃ​ញី​នឹង​ដៃ​ឱ្យចេញ​ទឹក​ខៀវៗ រួច​រុំ​លើ​ជើងមាន់​ដែល​បាក់ ទុកចោល​មួយ​យប់ ព្រឹក​ឡើង​មាន់​នោះ​នឹង​ដើរ​ឡើងវិញ​បាន​។ លោកស្រី​បាន​សាកល្បង​វា​លើស​ត្វ​កណ្តុរ​ដែល​បាក់ជើង ក៏​ឃើញ​កណ្តុរ​អាច​ដើរ​រួច​ដូចគ្នា​។   

​    ​ស្ត្រី​វ័យ​ជាង ៣០ ឆ្នាំ​រូបនោះ​និយាយថា ទឹក​ស្លឹកគ្រៃ​អាចជួយ​បន្ថយ​ការ​រលាក និង​ឈឺចាប់​យ៉ាង​ពូកែ​។ គាត់​បាន​អនុវត្ត​វិធី​មួយ​ផ្សេងទៀត​ស្រដៀង​នឹង​វិធី​ព្យាបាល​ជើងមាន់​ដែរ​សម្រាប់​ព្យាបាល​ជើង​ម្តាយ​របស់គាត់ ដោយ​យក​ស្លឹកគ្រៃ​ដាំ​ឱ្យ​ពុះ រួច​ឱ្យ​ម្តាយ​ត្រាំ​ជើង​ដែល​ប្រេះ និង​ឈឺសន្លាក់​នោះ​ក្នុង​ទឹក​ស្លឹកគ្រៃ​នោះ​។ 

​    ​បន្ទាប់ពី​អនុវត្តតាម​វិធី​នេះ​អស់​មួយឆ្នាំ​មក​នោះ ជើង​ម្តាយ​គាត់​ក៏​អាច​ដើរ​ឡើងវិញ​បាន ហើយ​ឈឺសន្លាក់​ទាំងឡាយ​ក៏​បាត់​អស់រលីង​ដែរ​។  

​    ​លោកស្រី​ម៉ុង​និយាយថា គ្មាន​ផ្នែក​វិទ្យាសាស្ត្រ​ណា​បញ្ជាក់ថា​វា​អាច​ព្យាបាល​ឆ្អឹង​ប្រេះ​ឬ​បាក់ ឬ​ព្យាបាល​សន្លាក់​ទេ ប៉ុន្តែ​ម្តាយ​គាត់​បាន​សាកល្បង និង​ឃើញ​មាន​ប្រសិទ្ធភាព​ពិតមែន​។ 

​    ​លោកស្រី​បញ្ជាក់​ចុងក្រោយ​ថា ត្រូវ​ត្រាំ​ជើង​ក្នុង​ទឹក​ស្លឹកគ្រៃ​ដាំ​ពុះ (​ទុកឱ្យ​ត្រជាក់​សិន​) មួយថ្ងៃ​ពីរដង ដោយ​ចាក់​វា​ចូលក្នុង​ចានដែក​មួយ​ទុក​ត្រាំ ត្រាំ​ប្រហែលជា​កន្លះ​ម៉ោង​។ រីឯ​បរិមាណ​ស្លឹកគ្រៃ និង​ទឹក​គឺ​ដាក់​តាម​ចំណង់​ចំណូលចិត្ត​៕

adverise with khmeread
ប្រភព៖ ថៃ

អ្នកនឹងចូលចិត្ត

មតិយោបល់