adverise with khmeread 1

គ្មាន​ពាក្យ​ថ្លែង​! ភ្លើង​ឆេះ​ផ្ទះ​ទាំងមូល បែរជា​ស្ទុះ​ទៅ​សង្គ្រោះ​ថ្នាំញៀន សុខចិត្ត​ទុក​កូន និង​ឆ្កែ​នៅក្នុង​ផ្ទះ​

    ​បុរស​រស់នៅ​រដ្ឋ​ផ្លរីដា​ម្នាក់​នឹង​ប្រឈមមុខ​ការចោទប្រកាន់​ពីបទ​ឧក្រិដ្ឋ​ជាច្រើន​បន្ទាប់ពី​ប៉ូលិស​បាន​និយាយថា រូបគេ និង​អ្នកសមគំនិត​មួយចំនួនទៀត​បាន​បង្ក​ឱ្យមាន​ការផ្ទុះ​មួយ​កើតឡើង​នៅផ្ទះ​របស់ខ្លួន ខណៈ​ពួកគេ​បាន​ព្យាយាម​ផលិត​ថ្នាំញៀន​ដោយ​ខ្លួនឯង ហើយ​បន្ទាប់មក​ពួកគេ​បាន​រត់គេចខ្លួន​ជាមួយ​ប្រដាប់ប្រដារ​របស់​ពួកគេ ដោយ​ទុក​ក្មេង​អាយុ ១ ឆ្នាំ​ម្នាក់ និង​ឆ្កែ​ជាប់ទ្រុង​ពីរ​ក្បាល​នៅក្នុង​ផ្ទះ​។​

​    ​មន្ត្រីប៉ូលិស​ប្រចាំ​ប៉ុស្តិ៍ Pasco County បាន​និយាយថា បុរស​ឈ្មោះ Steven Brown និង​បក្ខពួក​បាន​ព្យាយាម​ផលិត​ថ្នាំ​យ៉ាម៉ា​កាលពី​ថ្ងៃទី ៣ ខែកញ្ញា​នេះ ហើយ​ដំណើរ​ការផលិត​ដ៏​គ្រោះថ្នាក់​របស់​ពួកគេ​បាន​បង្កឱ្យមាន​ការផ្ទុះ​មួយ​បង្ក​ឱ្យ​ឆេះ​ផ្ទះ​។​

​    ​ប៉ូលិស​បាន​បន្តថា ក្មេងប្រុស​មួយ​ខួប​នោះ​មិនបាន​រងរបួស​អ្វី​ឡើយ ប៉ុន្តែ​ឆ្កែ​ជាប់ទ្រុង​ពីរ​ក្បាល​នោះ​ត្រូវបាន​ភ្លើង​ដុត​រោលរាល និង​បាត់​បង់ជីវិត​។ Brown បានប្រគល់​ខ្លួន​ឱ្យគេ​ស៊ើបអង្កេត​កាលពី​ថ្ងៃ​ចន្ទ​សប្តាហ៍​នេះ ជាមួយ​ដីការ​ចាប់ខ្លួន​ចំនួន ១២​។​

​    ​មន្ត្រីប៉ូលិស​បាន​និយាយទៀតថា ពួកគេ​កំពុង​ស្វែងរក​ចាប់ខ្លួន​គូកន​របស់ Brown ខណៈ​ចំនួន​អ្នកចូលរួម​ផលិត​ថ្នាំ​ពិតប្រាកដ​កំពុង​ស្ថិតក្រោម​ការស៊ើបអង្កេត​នៅឡើយ​៕

 

adverise with khmeread
ប្រភព៖ insideedition

អ្នកនឹងចូលចិត្ត

មតិយោបល់