adverise with khmeread 1

នរណា​ខ្លះ​ធ្លាប់​ចោរ​បន្លំ​លួច​របស់​? ៧ វិធី​នេះ​ជួយ​ការពារ​កុំឱ្យ​ចោរ​បន្លំ​លួច​ទ្រព្យ​ទាំង​ភ្នែក​ស្រស់​

     ១. នៅលើ​ជណ្ដើរយន្ត​
​    ​អ្នក​គួរ​ប្រុងប្រយ័ត្ន​នៅពេល​ជិះ​លើ​ជណ្ដើរ​បីនាក់ ដោយ​អ្នក​គឺជា​គោលដៅ​តែមួយគត់​របស់​ចោរ​។ ចោរ​នឹងមាន​គ្នា​វា​ម្នាក់​នៅ​ពីមុខ​អ្នក និង​ម្នាក់​ចាំ​លួច​ទូរស័ព្ទ ដោយ​ម្នាក់​នៅខាងមុខ​ធ្វើជា​ជ្រុះ​របស់ ហើយ​អ្នក​នៅ​ពីក្រោយ​ឆ្លៀតឱកាស​លូក​ហោប៉ៅ​របស់​អ្នក​តែម្ដង​។ យក​ល្អ​គួរ​ទុកទ្រព្យ​សម្បត្តិ​មានតម្លៃ​ក្នុង​ហោប៉ៅ​ខាងក្នុង​។​

​    ​២. នៅពេល​អង្គុយលេង​ម្នាក់ឯង​តាម​ទីធ្លា​សារ​ធារ​ណៈ​
​    ​ឱកាស​ចោរ​គឺ​ពេល​អ្នក​អង្គុយលេង​ម្នាក់ឯង ហើយ​ចោរ​មិនដែល​លួច​តែម្នាក់ឯង​ទេ​។ នៅពេល​អ្នក​អង្គុយលេង​នឹងមាន​អ្នក​សួរ​ពីនេះ​ពី​នោះ ហើយ​ចាប់ផ្ដើម​បង្វែរ​អារម្មណ៍​របស់​អ្នក បន្ទាប់មក​គ្នីគ្នា​ចោរ​នឹង​ទៅ​ពីក្រោយ​អ្នកយក​កាបូប​។ យក​ល្អ​ពេល​គេ​មក​សួរ គួរ​ស្ពាយ​កាបូប​ជាប់​ខ្លួន​។​

​    ​៣. នៅ​កន្លែង​ដក​លុយ ATM
​    ​ជាធម្មតា​ការដក​លុយ​តាម​សារ​ធា​រណៈ​ត្រូវ​តម្រង់​ជួរ​គ្នា​ចាំ ហើយ​ប្រសិនបើ​អ្នក​ដក​ប្រាក់​សូម​ប្រយ័ត្ន​លេខ​សម្ងាត់ និង​កាត ATM របស់​អ្នក​។ ចោរ​នឹងមាន​គ្នា​ពីរ​បីនាក់ ដោយ​ម្នាក់​ចាំមើល​លេខ​សម្ងាត់​និង​បង្វែរ​ដាន​របស់​អ្នក ហើយ​ម្នាក់ទៀត​ចូលមក​ដក​កាត ATM របស់​អ្នក​យកទៅ​។​

​    ​៤. នៅ​កន្លែង​ចំណតរថយន្ត​ក្រុង​
​    ​នៅពេលដែល​កំពុង​មើល​ផែនទី​នៅលើ​ជញ្ជាំង​ដែល​បិត​ទុក​សម្រាប់​ភ្ញៀវ​មើល អ្នកនឹង​មិនបាន​ចាប់អារម្មណ៍​មនុស្ស​នៅក្បែរ​ខ្លួន​របស់​អ្នក​ទេ​។ នោះ​ហើយ​ជា​ឱកាស​របស់​ចោរ​កាន់​កាសែត​មួយ​ដើម្បី​បន្លំ​ដៃ​លូក​យក​របស់​មានតម្លៃ​រប​ស់​អ្នក​។​

​    ​៥. នៅតាម​ផ្លូវ​ដែល​មមាញឹក​
​    ​បើ​អ្នក​ស្ពាយ​កាតា​ប​ពីក្រោយ​ខ្នង​នោះ​មិន​ត្រឹមត្រូវ​ទេ ចោរ​ជំនាញ​ណាស់​ខាង​លួច​។ យក​ល្អ​ស្ពាយ​ពីមុខ​ឬ​ចំហៀង​ទើប​ល្អ​។​

​    ​៦. នៅ​កន្លែង​តុ​កាហ្វេ​
​    ​ពេល​អ្នក​ផឹក​កាហ្វេ​ម្នាក់ឯង មិនត្រូវ​ទុក​ទូរស័ព្ទ​ចោល​ទេ​។ ធ្វើ​ដូច្នេះ​ចោរ​នឹង​ចូលមក​លួច​តាមរយៈ​យក​កាសែត ឬ​ផែនទី​ធ្វើជា​សួរ​ពីនេះ​ពី​នោះ ហើយ​បន្ទាប់មក​នឹង​បន្លំ​កាន់​ទូរស័ព្ទ​ពីក្រោម​កាសែត​នោះ​យកទៅ​បាត់​។ 

​    ​៧. សុំ​ថត​ឱ្យ​មួយ​ប៉ុស្ដិ៍​
​    ​នរណា​ទៅ​ដឹងថា​គាត់​សុំ​អ្នក​ថតរូប​មែន​? ច្បាស់​ណាស់ នេះ​គ្រាន់តែ​ជាការ​បង្វែងដាន​ប៉ុណ្ណោះ​។ នៅពេល​អ្នក​ភ្លេចខ្លួន ទុក​កាបូប​នៅ​នឹង​ដី ហើយ​កាន់​កាមេរ៉ា​ថត​។ បន្ទាប់មក​ចោរ ម្នាក់ទៀត​នឹង​ចូលមក​យក​កាបូប​របស់​អ្នក​យ៉ាង​ងាយ​។ យក​ល្អ​កាន់​កាបូប​ជាប់​ខ្លួន​ចាំ​ទៅ​ថត​ឱ្យគេ ចៀសវាង​បាត់​របស់ទ្រព្យ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់