adverise with khmeread Gallery 1447257609 sea organ index

ពិតជា​មិនឱ្យ​ជឿ​ដែល​មនុស្ស​អាច​ច្នៃ​ទឹកសមុទ្រ​ចេញ​ជា​បទ​ភ្លេង​ពិ​រោះ​រណ្តំ​បែបនេះ​!

    ​ពិតជា​មិនគួរ​ឱ្យ​ជឿ រលក​សមុទ្រ​ប៉ះ​នឹង​ច្រាំង​សោះ​អាច​បង្កើតបានជា​សំឡេង​រណ្តំ​មិនគួរ​ឱ្យ​ជឿ​។ សមុទ្រ Sea Organ ក្នុង​ទីក្រុង Zadar ប្រទេស​ក្រូ​អាស៊ី បាន​បង្កើត​សំឡេង​នៃ​ក្តី​សុបិន​តាមរយៈ​រន្ធ​ថ្ម​ច្រាំង​។ វា​ជា​ចង្វាក់ភ្លេង​សំឡេង​បែប​ធម្មជាតិ​មួយ​រចនា​ដោយ​ស្ថាបត្យករ​ជនជាតិ​ក្រូ​អាស៊ី​ឈ្មោះ Nikola Bašić និង​ប្រើ​បំពង់​សរីរាង្គ​ចំនួន ៣៥ និង​រលក​ទឹក​បុក​ច្រាំង​បង្កើតបានជា​ចង្វាក់ភ្លេង​គួរឱ្យ​រំភើប​ពេល​អង្គុយ​នៅ​ទីនោះ​។​

​    ​កន្លែង​អង្គុយ​នៅ​ទីនោះ​មាន​ប្រវែង ៧០ ម៉ែត្រ​នៅ​មាត់​ឆ្នេរសមុទ្រ Adriatic Sea​។ មួយ​ដំណាក់​របស់​វា​មាន ៥ បំពង់ ដែល​ដំឡើង​នៅក្នុង​ច្រាំង​ថ្ម​បេតុង និង​បង្កើតជា​ភ្លេង​ខុសៗ​គ្នា​ជាច្រើន​បទ​។ ចង់បាន​ការ​លំហែ​បែប​ប្លែក​អារម្មណ៍​របៀបនេះ លោកអ្នក​អាច​រកបាន​នៅ​ឆ្នេរ Adriatic Sea ស្ថិតក្នុង​ទីក្រុង Zadar ប្រទេស​ក្រូ​អាស៊ី​៕

 

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់