adverise with khmeread Ss

ក្មេងប្រុស​ចិត្តធំ​ម្នាក់​បាន​សួរ​អូ​បា​ម៉ា​ថា​អាច​យក​ក្មេង​ស៊ី​រី​មក​ធ្វើជា​ប្អូនប្រុស​បាន​អត់​!

    ​ក្មេងប្រុស​វ័យ ៦ ឆ្នាំ​ម្នាក់​មកពី​ទីក្រុង​ញូវយ៉ក បានទទួល​ការគោរព​ពី​លោក​ប្រធានាធិបតី​បា​រ៉ា​ក់​អូ​បា​ម៉ា និង​មនុស្ស​ជាច្រើន​លាន​នាក់​ផ្សេងទៀត បន្ទាប់ពី​រូបគេ​បានស្នើ​ឱ្យ​យក​ក្មេងប្រុស​ឈ្មោះ Omran Daqneesh ដែល​បាន​រងរបួស​បន្ទាប់ពី​ផ្ទះ​របស់គេ​ក្នុង​ទីក្រុង​អា​ឡេ​ប៉ូ ប្រទេស​ស៊ី​រី ត្រូវបាន​កម្ទេច​ដោយ​គ្រាប់បែក មក​រស់នៅ​ជាមួយ​ខ្លួន​។​

​    ​រូបភាព​ប្អូនប្រុស Omran អាយុ ៥ ឆ្នាំ​ដែល​បាន​អង្គុយ​ម្នាក់ឯង​ក្នុង​រថយន្ត​សង្គ្រោះ​ជាមួយ​ធូលី​ដី និង​ឈាម​ស្រោច​ខ្លួន បានធ្វើឱ្យ​ពិភពលោក​ទាំងមូល​ក្តុកក្តួល​អារម្មណ៍ ហើយ​រូបភាព​នេះ​បាន​ជំ​រុញឱ្យ​ប្អូនប្រុស Alex សម្រេច​ចាត់វិធានការ​មួយ​។​

​    ​នៅក្នុង​លិខិត​សរសេរ​ដោយ​ដៃ​មួយ​ដែល​បាន​ផ្ញើ​ទៅ​វិមាន​កា​ពី​តូ​ល Alex បាន​សុំ​លោក​អូ​បា​ម៉ា​ឱ្យ​នាំ Omran មក​ផ្ទះ​របស់ខ្លួន ជា​កន្លែង​ដែល​គាត់​នឹង​រង់ចាំ Omran  ជាមួយ​ផ្កា ទង់ជាតិ និង​ប៉ោង​ប៉ោង​។​

​    ​Alex ក៏បាន​សរសេរថា Omran នឹង​ក្លាយជា​ផ្នែក​មួយ​របស់​គ្រួសារ​ខ្លួន ហើយនឹង​សុំ​គាត់​ធ្វើជា​ប្អូនប្រុស​។ រូបគេ​ថែមទាំង​បានសរសេរថា នឹង​បង្រៀន Omran ឱ្យ​ចេះ​និយាយ​ភាសា​អង់គ្លេស ចេះ​ជិះ​កង់ ហើយ​ប្អូនស្រី​របស់គេ​គឺ Catherine នឹង​ចែករំលែក​របស់​លេង​ជាមួយ​ទៀតផង​។​

​    ​លោក​អូ​បា​ម៉ា​ក៏បាន​អាន​លិខិត​នេះ​នៅក្នុង​ការ​ថ្លែង​សុន្ទរកថា​មួយ​ដែល​គាត់​បាន​ថ្លែង​នៅឯ​អង្គការសហប្រជាជាតិ​កាលពីដើម​សប្តាហ៍​នេះ មុននឹង​បង្ហោះ​វា​នៅលើ​បណ្តាញ​សង្គម​៕

ប្រភព​៖ CNN

adverise with khmeread

មតិយោបល់