adverise with khmeread 1

មិនគួរ​ឱ្យ​ជឿ​! ក្រុមហ៊ុន Apple នៅ​ប្រទេស​ស៊ីវីល័យ ដា​ណឺ​ម៉ាក ចាប់ផ្តើម​ដាក់លក់ iPhone 7 ផ្លូវការ មាន​អតិថិជន ២ នាក់​គត់​

    ​ក្រុមហ៊ុន Apple មាន​អតិថិជន​ជាច្រើន​រាប់មិនអស់​នៅ​ជុំវិញ​ពិភពលោក ហើយ​សុទ្ធតែជា​និយម​នូវ​ទូរស័ព្ទ iPhone ជាពិសេស គឺ​នៅពេល​មាន​ការបើក​សម្ភោ​ធន៍​នូវ​ផលិតផល​ថ្មី iPhone 7​។​

​    ​ទោះយ៉ាងណា ប្រជាជន​នៅ​ប្រទេស​ដា​ណឺ​ម៉ាក ហាក់​មិន​ជ្រួលជ្រើម​ដូច​ប្រជាជន​ដទៃទៀត​ទូទាំង​ពិភពលោក​នោះទេ​។ នៅក្នុង​វីដេអូ​មួយ​ដែល​បង្ហាញ​អំពី​ហាង Apple នៅក្នុង​ទីក្រុង Viborg ដែលជា​ទីក្រុង​ធំ​លំដាប់​ទី​ពីរ​ក្នុងប្រទេស​ដា​ណឺ​ម៉ាក បាន​កំពុង​ល្បីរ​ន្ធឺ​ពេញ​បណ្តាញ​សង្គម ព្រោះ​មាន​មនុស្ស​តែ​ពីរ​នាក់​ប៉ុណ្ណោះ​ដែល​បាន​ចូលរួម​ក្នុង​ពិធី​សម្ភោ​ធន៍ iPhone 7​។​

​    ​នៅក្នុង​វីដេអូ​នោះ គេ​ឃើញ​បុគ្គលិក​ម្នាក់​បាន​បាញ់កាំភ្លើង​គ្រាប់​ក្រដាស់​ឡើង​ដើម្បី​ស្វាគមន៍​អតិថិជន​មិនចេះ​ងាករេ​របស់ Apple ទាំងពីរ​រូបនេះ​ទៀតផង​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់