adverise with khmeread 1

ការប្រកួត​វៃ​ក្នុង​ទ្រង់​ស្លៀកពាក់​ឈុត​ក្នុង​រង​ការរិះគន់​បន្ទាប់ពី​ចេញផ្សាយ​វីដេអូ​ប្រូ​មូ​សិន​

ការប្រកួត​វៃ​ក្នុង​ទ្រង់​ស្លៀកពាក់​ឈុត​ក្នុងដែលគេដាក់ឈ្មោះថា The Lingerie Fighting Championships ត្រូវបាន​រង​ការរិះគន់​យ៉ាងចាស់ដៃពីសំណាក់​ក្រុម​អ្នកដឹកនាំ​កីឡា​ស្ត្រី មុនពេល​ព្រឹត្តិការណ៍​ដ៏​ធំ​សម្បើម​នេះ​លេចរូបរាងឡើង​។​

​បន្ទាប់ពី​ចេញផ្សាយ​វី​ដែ​អូ​ប្រូ​មូ​សិន​ឃោសនាអំពីការ​ប្រកួតរវាងនាង Jekyll និង នាង Hyde រួចមក អង្គការ Women in Sport ​បានធ្វើ​ការរិះគន់យ៉ាងចាស់ដៃចំពោះកីឡាករប្រភេទនេះតែម្តង​។​

​អ្នកនាំពាក្យ​អង្គការលោកស្រី Nicola Miller បាន​ប្រាប់វេបសាយ Metro ថា "​តើ​កីឡា​មានន័យ​ដូចម្តេច បើ​ស្រីៗ​ត្រូវតែ​មើលទៅ​សិច​ស៊ី​ដើម្បី​ប្រកួត​គ្នា​ដូច្នេះ​?"។

អ្នកស្រីបន្តថា "ដើម្បីធ្វើការប្រកួត​ផ្សាយតាម​ទូរទស្សន៍បាន អត្ត​ព​លិ​ក​ជា​ស្ត្រី​ទាំងនេះត្រូវតែមាន​ភាព​ទាក់ទាញ និងប្រកួតគ្នាក្នុងឈុត​ក្នុងឱ្យមើលទៅសិចស៊ីបំផុត។ តែគួរឱ្យស្តាយ អ្វីដែលកំពុងបំផ្លាញការប្រកួតប្រដាល់គឺការយកឈ្មោះ កីឡា មកដាក់លើការប្រកួតខុសតម្រានេះ"៕

adverise with khmeread

មតិយោបល់